Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រយៈពេល២ថ្ងៃនៃពិធីចូលឆ្នាំចិន-វៀតណាមឆ្នាំនេះ តំបន់ទេសចរណ៍ឆ្នេរខ្សាច់ធម្មជាតិកោះដាច់ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១ម៉ឺន៥ពាន់នាក់ មកលេងកម្សាន្ត

ជ្រោយចង្វារ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនភាគច្រើនបានធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមនីយដ្ឋានតំបន់ទេសចរណ៍នានាក្នុងប្រទេស និងអ្នកខ្លះទៀតចេញទៅកម្សាន្តនៅបរទេសផងដែរ។ ក្នុងរយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់សែននាក់សម្រុកទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗជាច្រើន រួមមានខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។
ដោយឡែកយើងក្រឡេកមកមើលនៅរមនីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិកោះដាច់ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញវិញក៏មានភ្ញៀវទេសចរមកលេងមិនតិចដែរ ពោលគឺរយៈពេល២ថ្ងៃនេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តប្រមាណពី៦ពាន់ទៅ៩ពាន់នាក់ក្នុងមួយថ្ងៃៗ ចំនួននេះគឺមានការកើនឡើងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំមុន។

គួររំលឹកផងដែរថា តំបន់កោះដាច់នេះមិនមែនរីកចម្រើនតែលើវិស័យទេសចរណ៍ប៉ុណ្ណោះទេ វិស័យកសិកម្ម គឺជាសក្តានុពលសម្រាប់ធ្វើការអភិវឌ្ឍតំបន់នេះ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន ព្រោះតំបន់កោះដាច់ហ៊ុមព័ទ្ធទៅដោយទន្លេ មានផ្ទៃដីទំនេរធំទូលាយ និងប្រកបដោយជីវជាតិអំណោយផលដល់ការដាំដុះ ការធ្វើស្រែចំការ ដាំដំណាំហូបផ្លែជាដើម។

បើទោះបីជាវិស័យកសិកម្មមានសក្តានុពលខ្លាំងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនភាគច្រើនស្ត្រីនៅតែបន្តថែរក្សាវប្បធម៌ប្រពៃណីដ៏យូរលង់របស់បុព្វបុរសខ្មែរយើង គឺសិប្បកម្មតម្បាញ យើងសង្កេតឃើញថាមុខរបរមួយនេះនៅមានវត្តមានក្នុងទឹកដីសង្កាត់កោះដាច់ដដែល៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More