Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស៊ីបានចេះតែស៊ីទៅ! លាក់បាំងរឿងលុយ បានពីបូជានិងឧបត្ថម្ភ នៅកន្លែងយាយទេព និងព្រះអង្គចេក ព្រះអង្គចម រងការរិះគន់ ជុំទិស

ខេត្តសៀមរាប៖មានការរិះគន់ យ៉ាងខ្លាំងទៅ លើមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប និងអាជ្ញាធរ ខេត្តសៀមរាប ថាបានលាក់បាំង រឿងលុយ ចំណូលបាន មកពីការបូជា និងឧបត្ថម្ភ នៅកន្លែងយាយទេព និងកន្លែងព្រះអង្គចេក ព្រះអង្គចម រាប់លានរៀល ក្នុង១ឆ្នាំ មិនឃើញ កសាងអ្វី នោះទេ។

ករណីនេះ លោក វណ្ណ ប៊ុន ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ថា (ខាងមន្ទីរធម្មការមិនបានទទួលនូវថវិកា ដែលបានមកពីការបូជា និងការឧបត្ថម្ភ ចំពោះលោក យាយ ទេព នោះទេ ពីព្រោះថវិការទាំងអស់នេះ ត្រូវបានប្រគល់ ទៅឲ្យគណ:កម្មការ ខាងរៀបចំនៅ ព្រះអង្គចេក ព្រះអង្គចម ក្នុងនោះមានថ្នាក់ដឹកនាំរងខេត្ត ជាប្រធាន ចាត់ចែងរៀបចំ ថវិកា មួយចំនួន សម្រាប់ការកសាង និងមួយចំនួន ទៀតសម្រាប់បង់ថ្លៃភ្លើងផងដែរ)។នេះបើតាម ប្រធានមន្ទីរ ធម្មការខេត្តសៀមរាប បានប្រាប់អ្នកកាសែត មុននេះ២ថ្ងៃ តែមិនបាន ប្រាប់ឈ្មោះអភិបាលរង ខេត្តសៀមរាប រូបណា ជាអ្នកទទួល លុយទាំងនោះទេ។ប្រជាពលរដ្ឋ បានលើកឡើងថា លុយទាំងនោះគួតែយកទៅឧបត្ថមនៅ មន្ទីរពេទ្យគន្ធបុប្ផា។
បើទោះបី ជាមានចម្ងល់ ពីប្រជាពលរដ្ឋ ថាលុយទាំងនោះ មិនដឹងយកទៅណា ឬកសាងអ្វីក៍ដោយ រហូតមកដល់ ពេលនេះ អាជ្ញាធរ និងមន្ទីរធម្មការ ខេត្តសៀមរាប មិនបាន បង្ហាញឲ្យ សាធារណះជន ដឹងនៅឡើយទេ បានត្រឹមថាកសាង?។

ប្រជាពលរដ្ឋ មកពីបណ្ដារខេត្ត និងនៅខេត្តសៀមរាប តែងតែ ទៅគោរព អុជធូក នៅកន្លែងយាយទេព និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសូមសេចក្ដីសុខ។ ក្រៅពីមានការ សូមបួងសួង រួចពលរដ្ឋខ្លះ បានចូលបច្ច័យ នៅកន្លែងយាយទេព និងព្រះអង្គចេក ព្រះអង្គចម ដែលស្ថិត នៅក្បែរគ្នារ ក្នុងក្នុងភូមិ មណ្ឌល១សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

អ្វីដែល បង្ហាញឲ្យមាន ការភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីរមាន ហេតុការ ជនមិនស្គាល់មុខ បានវាយវ៉ៃបាក់ក និងឆែបច្រមុះ យាយទេព ហើយគេចខ្លួន បាត់តែម្ដង។ បន្ទាប់ពីមាន ករណីនេះ ស្ត្រីម្នាក់ ជាអ្នកសម្អាត នៅកន្លែងយាយទេព បានប្រាប់ អ្នកកាសែតថា ជារៀងរាល់ថ្ងៃគាត់ មើលការខុស ត្រូវបានលុយ ប្រមាណជាម្នាក់៤ម៉ឺនរៀល ក្នុងចំណោម៦នាក់ ហើយនៅបំណាច់ ខែម្តងៗត្រូវឡើង លុយឲ្យទៅ ខាងមន្ទីរធម្មការខេត្ត ចំនួន៦០ម៉ឺនរៀល។

គេមិនទាន់ដឹងថា លុយដែល មន្ទីរធម្មការ ខេត្តសៀមរាប ប្រមូលយក ជារៀងរាល់ខែនោះ យកទៅកសាង អ្វីនោះទេ? ខណះរឿង ប្រមូលលុយ នេះទើបនឹងបែបធ្លាយ ហើយការ ប្រមូល គឺរាប់ឆ្នាំ កន្លងទៅហើយ។
ប្រជាពលរដ្ឋ មានការសង្ស័យថា លុយដែលមន្ទីរធម្មការ ប្រមូលពីកន្លែងយាយទេព មួយឆ្នាំៗរាប់ លានរៀលនោះ មិនបាន យកទៅកសាងអ្វី ក្រៅពីដាក់ក្នុងហោប៉ៅ ជាមួយអាជ្ញាធរ ទទួលបន្ទុក កិច្ចការ សាសនានោះឡើយ ដោយចេះតែ ប្រមូលយក មិនចេះ ជួយការពារ យាយទេព វិញទេ ឲ្យគេវាយ លោកយាយ រងរបួសយ៉ាងធ្ងន់ធ្ងរ។
គេហទំព័រ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពី មន្ទីរធម្មការ ខេត្តសៀមរាប នៅឡើយទេ ជុំវិញករណីនេះ៕

ប្រភព៖ សៀុមរាបប៉ុស្តិ៍

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More