Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឱ បូរិន្ទ​ កោតសរសើរដល់មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតដែលមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ ៖ មេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ លោក ឱ បូរិន្ទ​ បានកោតសរសើរដល់មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរបស់ខ្លួនទាំង៧៧នាក់ ក្រោយពីលទ្ធផលធ្វើតេសទឹកនោមរកសារធាតុញៀនលើមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទាំងនោះ បានបង្ហាញឲ្យឃើញថាគ្មានមន្ត្រីអាវុធហត្ថរូបណាម្នាក់​ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននោះឡើយ ។

មេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យរូបនេះបានបន្តថា ក្នុងនាមជាមន្រ្តីអាវុធហត្ថ ត្រូវមានស្មារតីខុសត្រូវខ្ពស់ ត្រូវតែអនុវត្តច្បាប់លើការងារ មានការបង្ការ បង្ក្រាប និងសង្រ្គោះ ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច របស់ខ្លួនលើ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពប្រជាពលរដ្ឋ និងជាពិសេស ត្រូវចូលរួម ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើក ទី១ រយ:៦ខែ របស់រាជរដ្ឋាភិបាល នឹងមិនត្រូវយកខ្លួនទៅបៀតបៀតនឹងគ្រឿងញៀននោះឡើយ ត្រូវចេះផ្សព្វផ្សាយបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀនដល់បងប្អូនប្រជាពលរដ្ឋអោយបានយល់ដឹងកាន់តែច្រើន។

សូមបញ្ជាក់ថាការធ្វើតេសទឹកនោម បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅក្នុងទីបញ្ជាការកងអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការដឹកនាំពីសំណាក់លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ ដោយមានអស់លោកជាមេបញ្ជាការរង នាយអាវុធហត្ថ ព្រមទាំងមន្ត្រីជំនាញគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តជាច្រើននាក់។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More