Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនបង្ក៤នាក់ក្នុងចំណោម៦នាក់ ក្នុងករណីបង្ករបួសស្នាម

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ក្រាបករណីប្រើអំពើហិង្សាដោយ ចេតនា (វាយ-កាប់របួស) កើតឡើង នៅសង្កាត់ព្រៃសបណ្តាលរបួសធ្ងន់មនុស្សប្រុស០២នាក់ប្រុស និងរបួសស្រាល០៣នាក់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស០៤នាក់។ វត្ថុតាងដកហូតៈ ដំបងឈើមូល០៥ដើម ដាវច្នៃ០១ និងកាំបិតប៉័ងតោ០១។​បង្កដោយជនសង្ស័យចំនួន០៦នាក់ប្រើដំបង -ដាវ និង កាំបិត
​​១.ឈ្មោះ រ៉ុង សុភ័ស្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
​​២.ឈ្មោះ ឃា ឈុនលាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោង ចក្រ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
​​៣.ឈ្មោះ ច្រឹក ចន្ធួក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
​​៤.ឈ្មោះ យី លីហ៊ុច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធា នីភ្នំពេញ (ឃាត់ខ្លួន)។
​​៥.ឈ្មោះ ងួន វិសាល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលផ្សារឯករាជ្យ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន)។
​​៦.ឈ្មោះ យុន រ៉ាណែត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួន), បានវាយ-កាប់មកលើជនរងគ្រោះចំនួន ០៥នាក់ៈ
​​១.ឈ្មោះ សុខ វីរដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលម៉ា ស៊ីនត្រជាក់ (របួសធ្ងន់)។
​​២.ឈ្មោះ លឿម សាមុត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុល ម៉ាស៊ីនត្រជាក់ (របួសស្រាល)។
​​៣.ឈ្មោះ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន ត្រជាក់ (របួសធ្ងន់)។
​​៤.ឈ្មោះ ឡាំង លី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន ត្រជាក់ (របួសស្រាល)។
​​៥.ឈ្មោះ ហួត សុវត្ថិ ភេទប្រុស អាយុ២១ឆ្នាំ​ មុខរបរកម្មករសំណង់ (របួសស្រាល)។
​ ជនរងគ្រោះទាំង០៥នាក់ មានទីលំនៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (សម្រាកព្យាបាលនៅពេទ្យឯកជនសួគ៌ា)។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២១.៣០ នាទី ជនរងគ្រោះឈ្មោះសុខ វីរដ្ឋា បានជិះម៉ូតូ០១គ្រឿង ម៉ាក ស៊ុយ ហ្ស៊ុយគីស្មាសវី តែម្នាក់ឯកត្រឡប់មកពីធ្វើការដល់មុខដីឡូតិ៍ ភូមិគោក បន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ បានសាង លេខរោទិ៍ ហ្គែរម៉ូតូខ្លាំងៗ ក្បែរជនសង្ស័យឈ្មោះ ឃា ឈុនលាង ពេលនោះឈ្មោះ ឃា ឈុនលាង និយាយថាអស្ចារ្យម៉្លេះ មករោទិ៍ម៉ូតូខ្លាំងៗកន្លែងហ្នឹង រួចទាស់ពាក្យ សម្តីគ្នា វាយគ្នាទៅវិញទៅមកដោយដៃ អ្នកជិតខាងជួយឃាត់បំបែក ចេញពីគ្នា។ រហូតដល់វេលាម៉ោង២៣.២០នាទី ជនសង្ស័យបាននាំបក្ខ ពួកចំនួន០៦នាក់ខាងលើ យកដំបងឈើមូល ដាវកែច្នៃ និងកាំបិត ប៉័ងតោ កាប់ -វាយទៅលើជនរងគ្រោះទាំង០៤នាក់ បណ្តាលអោយ របួស នៅចំណុចភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រួចជន សង្ស័យនាំគ្នាគេចខ្លួន។ លុះដល់ថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដល់វេលាម៉ោង១០.៣០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចយើងបាន ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឃា ឈុនលាង នៅចំណុច មុខរោងចក្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅម៉ោង១២.៤០នាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ ច្រឹក ចន្ធួក នៅចំណុចលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រហូតដល់ម៉ោង១២.៥០នាទី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ទៀត ឈ្មោះរ៉ុង សុភ័ស្ស និងឈ្មោះ យី លីហ៊ុច នៅចំណុច មុខសាលាតិចណូ ផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរ បាលខណ្ឌ ដង្កោ ដើម្បីកសាងសំណុំរឿង ទៅតុលាការ ។

 var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More