Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋនៅបន្លារស្អិតសប្បាយចិត្តពេលឃើញអភិបាលខណ្ឌសែនសុខ ចុះទៅពិនិត្យផ្លូវខូតខាតរបស់ពួកគាត់

 ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ២០១៧ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ បានចុះពិនិត្យគំរោងអភិវឌ្ឍន៍ផ្លូវ០១ខ្សែ ប្រវែងប្រមាណជាង២គីឡូម៉ែត្រ  និងឆ្លៀតចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ក្នុងភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ លោកអភិបាលបានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពាំនាំការយកចិត្តទុកដាក់របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះការរស់ នៅរបស់ប្រជាពលរដ្ឋ និងការងារអភិវឌ្ឍក្នុងមូលដ្ឋាន។

លោក បុឹល កុសល បានប្រាប់បងប្អូនប្រជាពលរដ្ឋថា ចំពោះផ្លូវមួយខ្សែខាងលើនេះ លោកបានអោយមន្ត្រីជំនាញសិក្សាសំរាប់គំរោងអភិវឌ្ឍន៍ឆ្នាំ ២០១៧។ លោកបន្តទៀតថា  ដំបូងគឺត្រូវដាក់ប្រព័ន្ធលូអោយបានរួចរាល់សិន បន្ទាប់មកអាចនិងស្ថាបនាផ្លូវគ្រួសក្រហម ឬបេតុង ទៅតាមគំរោងថវិការរបស់រាជធានី ដូច្នេះសូមបងប្អូនមេត្តាយោគយល់អាធ្យាស្រ័យរាល់ការការយឺតយ៉ាវ ព្រោះខាងអាជ្ញាធរខណ្ឌ  និងសង្កាត់កំពុងរកវិធីដោះស្រាយ ដើម្បីស្ថាបនាផ្លូវមួយខ្សែនេះជូនបងប្អូនមិនខានឡើយ។

បងប្អូនប្រជាពលរដ្ឋបានសម្តែង នូវអំណរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

https://www.facebook.com/tnn.com.kh/videos/717334335109758/

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More