Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទាញដំបងដេញវាយគេ បែរជាត្រូវមិត្តភ័ក្តខ្លួនឯងស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី “មនុស្សឃាតដោយ អចេតនា” ។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោងប្រមាណ១៦និង ៤០នាទីនៅចំណុច ដីបរិវេណសាលាបឋមសិក្សាព្រែកស្បូវ ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ជនរងគ្រោះដែល(ស្លាប់) ឈ្មោះ អុល វណ្ណះ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។
ជនសង្ស័យ ឈ្មោះ ឌីម ឌីណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស្បូវ ឃុំ សំពៅពូន ស្រុកកោះធំខេត្តកណ្តាល។ មុខរបរ កសិករ (ចាប់ឃាត់ខ្លួន)។
វត្ថុតាវចាប់យក ដំបងឈើគ មួយកំណាត់មានទំហំប៉ុនកដៃ មានប្រវែង ១២០ស.ម។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៧ ជនរងគ្រោះ និងជន សង្ស័យរួមជាមួយមិត្តភ័ក្ដខ្លួន ០៣នាក់ទៀតមានឈ្មោះ ផុន សូនី ឈ្មោះ ផុន សុទី ឈ្មោះ ភ័ន បាននាំ គ្នាផឹកស្រាបៀរ នៅចំណុចផ្ទះម្ដាយរបស់ឈ្មោះ ផុន សូនី។ ក្រោយពេលផឹកអស់ស្រាបៀរចំនួន ០១កេស កន្លះ នៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃដដែល ពួកគេបាននាំគ្នាទៅលេងទាត់បាល់ នៅចំណុច កើត ហេតុខាងលើ ក្រោយពីពួកគេនាំគ្នាលេងទាត់បាល់បានប្រមាណ ១០នាទី ស្រាប់តែមានឈ្មោះ ធឹង ស៊ាងហេង ភេទប្រុស ដែលកំពុងតែផឹកស៊ីក្បែរនោះឃើញ ក៏ដើរសំដៅទៅរករឿងឈ្មោះ ផុន សូនី រួច បានទាក់ពាក្យសម្ដីគ្នា ហើយឈ្មោះ ធឹង ស៊ាងហេង បានវាយទៅលើ ផុន សូនី មួយដៃចំមុខ ឃើញដូច នោះ ឈ្មោះ ផុន សូនី ផុន សុទី និងជនសង្ស័យ រួមទាំងជនរងគ្រោះបាននាំគ្នាកាច់ដំបងឈើគ ដែល ដោតធ្វើបង្គោលទីលេងបាល់ ជា០៣កំណាត់ រួចរត់សំដៅវាយទៅលើឈ្មោះ ធឹង ស៊ាងហេង ពេលនោះ ជនសង្ស័យបានយកដំបងវាយទៅលើឈ្មោះ ធឹង ស៊ាងហេង តែបែជាត្រូវជនរងគ្រោះជាមិត្តភក្ដិ ដែល រត់ទៅតំណាលគ្នា មួយដំបងពេញទំហឹងចំគុម្ព ត្រចៀកខាងឆ្វេង បណ្ដាលអោយដួល សន្លប់បាត់ស្មារតី តែម្ដង។ ជនសង្ស័យក៏បន្តរត់តាមឈ្មោះ ធឹង ស៊ាងហេង ទៀតតែត្រូវបានមិត្តភក្ដិរបស់ ធឹង ស៊ាងហេង ចាប់ឃាត់ចេញពីគ្នា រួចជនសង្ស័យបានមកជួយមើលជនរងគ្រោះវិញ។ ភ្លាមៗនោះបងប្អូនបានយកជនរងគ្រោះទៅសង្រ្គោះនៅពេទ្យប្រទេសវៀត តែក៌ដាច់ខ្យល់ស្លាប់តាមផ្លូវ បន្ទាប់មកបានយកសពជនរងគ្រោះមកផ្ទះវិញ។
ក្នុងករណីនេះកំលាំងប៉ុស្ដិ៍និងជំនាញអធិការដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។

1 of 4,899

ចំនួនអ្នកទស្សនា
  • 0
  • 259
  • 5,461
  • 8,773,505

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More