Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៥និង៣០ នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អ៊ុក ម៉ុន ហៅ ម៉ាប់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកខ្សាយក ឃុំព្រែកខ្សាយ ស្រុកពាមជ ខេត្តព្រៃវែង ។

វត្ថុតាងដែលបានចាប់យក ៖ -ក្រាមពណ៌សថ្លា ចំនួន២៤កញ្ចប់ ( សង្ស័យជាគ្រឿង ញៀន ) ។ ប្រអប់ដែកម៉ាក Cafe Creme ចំនួន ០១ កូនកាបូបដៃក្រឡាហូល ចំនួន ០១  កូនកាំបិតជៀរដងពណ៌ខៀវ ចំនួន០១  ទុយោឆាំ០១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយ ចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More