Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ផ្លូវគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២១:៣០ នាទី កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ផ្លូវគោកបានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពី បទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្លូវ លេខ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ អ៊ឹម រាជ្យ ហៅ រាជ្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន ទីលំនៅ និងស្រុកកំណើតភូមិក្រាំងក្រាំងស្កៀរ ឃុំ ក្រាំងស្កៀ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្នាក់នៅ បណ្តោះអាសន្នក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលកោះ ពេជ្រ ។ វត្ថុតាងចាប់យក ៖ -ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់តូច ( សង្ស័យជា គ្រឿងញៀន ) ។ -ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌បៃតង ស៊េរី 20០៥ ពាក់ស្លាកលេខតាកែវ 1C-2596 មាន លេខតួ និងលេខម៉ាស៊ីន 8101270 ។ -ទូរស័ព្ទមួយគ្រឿងម៉ាក Nokia 108 ពណ៌ខ្មៅ មាន ស៊ីមលេខ 096 7686367 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More