ស្រវឹងជ្រុលបើករថយន្តបុករះម៉ូតូបួនប្រាំគ្រឿងនៅបុប្ផាគីរីរម្យ​ (video)

 

ភ្នំពេញ៖យុវជនម្នាករួមដំណើរប្រុសស្រីបួននាក់បើករថយន្តហៃលិនឌ័រមួយគ្រឿងតាមបណ្ដោយផ្លូវ១១៣ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុហាងបុប្ផាគីរីរម្យបានរេចង្កូតទៅបុករះម៉ូតូដែលចតចោលមុខហាងរងការខូចខាតបួនប្រាំគ្រឿងតែសំណាងល្អមិនបណ្ដាលអោយអ្នកណាម្នាក់រងរបួសឡើយ។  ហេតុការណ៍នេះកើតឡើងវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់បឹងកេងកង២ខណ្ឌចំការមន។

 

យោងតាមសាក្សីឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរប្រុសស្រីបួននាក់បើករថយន្តហាយលិនឌ័រពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ.2.N0979បានបើកពីលិចទៅកើតចេញពីកន្លែងផឹកស៊ីមួយនៅជិតនោះដែរបោះពួយយ៉ាងលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុករះម៉ូតូដែលចតមុខហាងពេញទំហឹងធ្វើអោយអ្នកកំពុងផឹកស៊ីក្នុងហាងរត់ជាន់ជើងគ្នាបាទជើងសព្រាត តែសំណាងល្អមិនបណ្ដាលអោយអ្នកណាម្នាក់រងរបួសទេ គ្រាន់តែរងការខូចខាតម៉ូតូបួនប្រាំគ្រឿងតែប៉ុណ្ណោះ។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់អោយម្ចាស់រថយន្តបង្កធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូទាំងបួនប្រាំគ្រឿង ដោយម្ចាស់រថយ្តទទួលខុសត្រូវសុខចិត្តសង់សំណងទៅលើខាងម៉ូតូទាំងអស់តាមខូចខាតច្រើនឫតិចដើម្បីញ្ចប់រឿងនឹងកន្លែងតែម្ដង។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

Screenshot_2016-06-19-08-06-57Screenshot_2016-06-19-08-06-42Screenshot_2016-06-19-08-06-30var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More