Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលក្នុងខណ្ឌឬស្សីកែវ ដូចជាការជម្រិតទារប្រាក់ពីបងប្អូនប្រជាពលរដ្ឋ

សារប្រិយ៍មិត្ត៖ កាលពីថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋម្នាក់បានផ្ញើសារចូលមក ប្រអប់សំបុត្ររបស់ TNN ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖សួរស្តីបងTNN សូមទោសដែលប្អូនរំខានបង ឃើញបងធ្លាប់ចុះផ្សាយពីការចុះត្រួតពិនិត្យជាតិអាល់កុលក្នុងខណ្ឌឬស្សីកែវដែរ។ សូមបងជួយពិនិត្យមើលផង ការចុះពិនិត្យជាតិអាល់កុលក្នុងខណ្ឌឬស្សីកែវ ដូចជាការជម្រិតទារប្រាក់ពីបងប្អូនប្រជាពលរដ្ឋ សូម បងជួយផ្តល់ព័ត៌មាននេះជូនដល់ឯកឧត្តម ជួន សុវណ្ណ ដែលជានគរបាលរាជធានីភ្នំពេញ គាត់បានជ្រាបផងអំពីមន្ត្រីថ្នាក់ក្រោមរបស់គាត់។

ប៉ូលីសម្នាក់នោះទាបខ្មៅ គេហៅមេគោលដៅ07 សង្ស័យគាត់ជាអធិការរងមើលទៅពូកែណាស់ខាងចឹងៗ។ សូមទោសបងរាល់ការរំខាន បើបងមិនជឿទេអាចទៅចុះពិនិត្យផ្ទាល់បាន នឹងសូមអោយលោកពូស្នងការមេត្តាជ្រាបផង នឹងមានវិធានការផងចុះ។ ទង្វើបែបនេះ ធ្វើអោយប្រជាពលរដ្ឋ បាត់បង់ ជំនឿលើនគគរបាលជាតិទាំងមូលហើយ។

សូមបងTNNជួយរក្សារតម្លៃអោយប្អូនផង។ ប្អូនឃើញTNNបានជួយសង្គមច្រើន អរគុណបងណាស់។

អង្គភាពយើងខ្ញុំនិងផ្សាយបន្តទៀតប្រសិនបើមានការបកស្រាយណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធ។

ទំនាក់ទំនងទូរស័ព្ទលេខ ៈ ០៩៧ ៤៤៤៤ ១៧៤ ឬ ០១៧ ៩៨៧ ៦០០

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More