Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនបាន០៥នាក់ស្ត្រី២នាក់ដកហូតថ្នាំញៀនតូចធំ៣៧កញ្ចប់យ៉ាម៉ា៨៣គ្រាប់

ភ្នំពេញៈ រយ៉ៈពេលចុងក្រោយនេះនៅអធិការដ្ឋនគរបាលខណ្ឌសែនសុខចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់តែម្តងមិនថាយប់ឫក៍ថ្ងៃឡើយគឺធ្វើអោយដូចភ្លៀងរលឹមក្រោមការដឹកនាំពីលោកវរៈសេនី៍ឯក ម៉ក់ ហុង អធិការខណ្ឌ ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៣១ មករា២០១៧ នេះលោកវរះសេនីយ៍គួក សុខហួ អធិការងខណ្ឌនិងលោក អនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌបានដឹងនាំកូនចៅចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានដោយឃាត់ខ្លួនបាជនសង្ស័យ០៥នាក់ក្នុងនោះស្រី២នាក់ដកហូតថ្នាំញៀនតូចធំចំនួន៣៧កញ្ចប់យ៉ាម៉ាគ្រាប់ពណ៌
ក្រហមចំនួន ៨៣ គ្រាប់ជញ្ជីងថ្លឹងថ្នាំចំនួន០៣និងឧបករណ៍ប្រើប្រាស់មួយចំនួននៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យខាងលើទី១ឈ្មោះវង់ ស្រីដា ភេទស្រីអាយុ២៨ឆ្នាំឆ្នាំមុខរបរជួញដូរគ្រឿងញៀនស្នាក់នៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះរស់ សាន់រុង ភេទស្រីអាយុ២៦ឆ្នាំមុខរបរមិនពិតប្រកដស្នាក់នៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ប្រើប្រាស់)។ទី៣ឈ្មោះម៉ាងស្វិត ភេទប្រុសអាយុ៣០ឆ្នាំមុខរបរមិនពិតប្រកដស្នាក់នៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ប្រើប្រាស់)។ទី៤ឈ្មោះទេព ប្រាថ្នា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ(ប្រើប្រាស់)។និងទី៥ឈ្មោះសាន់ សុខ ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅភូមិអូរបែកក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ប្រើប្រាស់)។

លោកវរសេនីយ៍គួក សុខហួ អធិការរងខណ្ឌបានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់លោកវរៈសេនីយ៍ឯកម៉ក់ ហុង អធិការខណ្ឌនិងដោយមានបទបញ្ជា ពីលោកអគ្គស្នង ការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមតែម្តងព្រមទាំងដកហូតថ្នាំញៀនតូចធំចំនួន៣៧កញ្ចប់ យ៉ាម៉ាគ្រាប់ពណ៌ក្រហមចំនួន ៨៣ គ្រាប់ជញ្ជីងថ្លឹងថ្នាំចំនួន០៣និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ។

គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសាយ៉ាងណាក៍ដោយក៍មិនចេះអស់ដែលហើយយើងសង្គេតឃើញថាក្នុងខែនេះគំលាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗតែម្តងមិនថាយប់ឫក៍ថ្ងៃឡើយ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More