Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ធំ

ភ្នំពេញ៖ នគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន២កញ្ចប់ធំ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៨៦៤ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌ បានអោយដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ធ្វើការស្រាវជ្រាវរកឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំ ដែលហៅកាត់ថា ម៉ាទឹកកក ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួន យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

លោកម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យខាងលើមានឈ្មោះ សុះ ហ្គូសាលី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ធ្វើត្រីប្រហុក មានទីលំនៅផ្ទះលេខ៨៦៤ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More