សហរដ្ឋអាមេរិក ជាប្រទេសមានប្រជាជនសុីវិលប្រើប្រាស់កាំភ្លើងផ្ទាល់ខ្លួនច្រើនបំផុតលើលោក

សហរដ្ឋអាមេរិក ជាប្រទេសមានប្រជាជនសុីវិលប្រើប្រាស់កាំភ្លើងផ្ទាល់ខ្លួនច្រើនបំផុតលើលោកដែលបច្ចុប្បន្នប្រជាជនអាមេរិកមាន៣១៥លាននាក់ អ្នកទិញកាំភ្លើងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនមានដល់ទៅ៣១០ លានដើម!

កាំភ្លើងជាអាវុធដ៏សាហាវតែងតែបង្ក អសន្ដិសុខដល់សង្គម និងភាពភ័យខ្លាច ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្ដែ ប្រទេសមួយចំនួនបែរជាអនុញ្ញាតឱ្យទិញដូរកាំភ្លើងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ងាយស្រួលដូចជាទិញ “ស្ករគ្រាប់” អ៊ីចឹង ដែរ។ នៅសហរដ្ឋអាមេរិក បើពលរដ្ឋចង់ទិញកាំភ្លើងយកទៅប្រើប្រាស់ គឺមិនពិបាកឡើយ គឺអាចរកទិញបាននៅតាមផ្សារទំនើប តាមអនឡាញ ឬតាមហាងនានានៅទូទាំងប្រទេស។

ការបាញ់ប្រហារបានក្លាយជាបញ្ហាស្មុគ ស្មាញបំផុតនៅអាមេរិក។ ពលរដ្ឋអាមេរិក បច្ចុប្បន្នមាន៣១៥លាននាក់ ក្នុងនោះមាន កាំភ្លើងដែលពលរដ្ឋប្រើប្រាស់ដល់ទៅ៣១០ លានដើម។
ប្រទេស៥ដែលពលរដ្ឋមានសិទ្ធិប្រើប្រាស់កាំភ្លើង
អាមេរិកមានពលរដ្ឋដែលប្រើប្រាស់កាំភ្លើង និងមានកាំភ្លើងរក្សាទុកនៅក្នុងផ្ទះរហូតដល់៩០ភាគរយ, ប្រទេសយេមែន មានពលរដ្ឋប្រើប្រាស់កាំភ្លើង៥៤,៨ភាគ រយ, ស៊ុយអែត៤៥,៧ភាគរយ, ហ្វាំងឡង់ ៤៥,៣ភាគរយ និងស៊ែប៊ី៣៧,៨ភាគ រយ។

1.អាមេរិក ៖ រយៈពេលជាច្រើនឆ្នាំកន្លងមកទីក្រុងវ៉ាស៊ីនតោនបានអនុម័តនូវវិធីសាស្ដ្រជាច្រើនដើម្បីកាត់បន្ថយការប្រើ ប្រាស់កាំភ្លើង ប៉ុន្ដែការខិតខំរបស់រដ្ឋាភិបាល មិនមានប្រសិទ្ធភាពឡើយ ផ្ទុយទៅវិញ មានពលរដ្ឋប្រើប្រាស់កាន់តែច្រើន។ ក្នុង ចំណោមពលរដ្ឋសរុបរបស់អាមេរិកជាង ៣០០លាននាក់ មានអ្នកប្រើប្រាស់កាំភ្លើងរហូតដល់៩០ភាគរយ។
តាមទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានឱ្យ ដឹងថា មូលហេតុជាចម្បងដែលធ្វើឱ្យការប្រើប្រាស់អាវុធនៅអាមេរិកក្លាយទៅជា វប្បធម៌សម្រាប់ពលរដ្ឋអាមេរិកដោយសារ តែពួកគេយល់ឃើញថា នឹងមានសុវត្ថិភាព ប្រសិនបើដាក់កាំភ្លើងជាប់នឹងខ្លួននោះ។ ដោយសារមូលហេតុមានកាំភ្លើងស្ទើរតែគ្រប់ដៃនោះ ទើបបានមានហេតុការណ៍បាញ់ ប្រហារសម្លាប់មនុស្សកើតឡើងជាបន្ដ បន្ទាប់នៅអាមេរិក ពិសេសការបាញ់ប្រហារ ទៅលើតំណាងរាស្ដ្រ និងក្រុមអ្នកគាំទ្រ៦នាក់នាពេលកន្លងមក។

2.យេមែន ៖ ទោះបីច្បាប់ប្រទេសនេះ កាត់បន្ថយការចុះឈ្មោះប្រើប្រាស់អាវុធទីសាធារណៈតាំងពីឆ្នាំ២០០៧ ក៏ដោយ ប៉ុន្ដែសំឡេងផ្ទុះអាវុធតែងកើតឡើងជា ញឹកញាប់នៅក្នុងសង្គមរស់នៅរបស់ពល រដ្ឋសាមញ្ញយេមែន។ ទោះបីមានការហាម ប្រាមលក់ដូរក្ដី ប៉ុន្ដែកាំភ្លើងនៅតែមាន ពាសពេញផ្ទៃប្រទេស។ គ្រាន់តែចំណាយ ប្រាក់ពី៥០០-១.៥០០ដុល្លារ គឺអាចទិញ បានអាវុធទំនើបតាមតម្លៃនៅលើទីផ្សារសេរី។
ហេតុដូច្នេះរូបភាពនៃយុវជនយេមែនយកកាំភ្លើងតាមខ្លួនសៀតនឹងចង្កេះតែងមើលឃើញពេលធ្វើដំណើរនៅតាមដងផ្លូវនានា។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងពិធី ជប់លៀងអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ផ្សេងៗតែងតែឮស្នូរកាំភ្លើងបន្លឺឡើងគគ្រឹក គគ្រេងអបអរសាទរដល់ពិធីទាំងនោះ ទៀតផង។
លទ្ធផលនៃការប្រើប្រាស់អាវុធដោយសេរីនៅយេមែនធ្វើឱ្យពលរដ្ឋប្រមាណ ២.០០០នាក់បាត់បង់ជីវិតដោយសារ កាំភ្លើងជារៀងរាល់ឆ្នាំ។ ក្រៅពីនេះយេ មែនត្រូវគេកត់ត្រាទុកថាជាប្រទេសដែលគ្រោះថ្នាក់ជាងគេបំផុតលើពិភពលោក ហើយក៏ជាទីតាំងលាក់ខ្លួនប្រកបដោយ សុវត្ថិភាពរបស់ក្រុមភេរវករដែរ។

3.ស៊ុយអែត ៖ ជាមួយនឹងគោលនយោបាយប្រើប្រាស់កាំភ្លើងដើម្បីការពារសន្ដិសុខនោះស៊ុយអែតបានក្លាយទៅជាប្រទេស ដែលមានចំនួនអ្នកប្រើប្រាស់អាវុធខ្ពស់ បំផុត។
ពលរដ្ឋស៊ុយអែតដែលមានកម្លាំងមាំមួនមានអាយុចាប់ពី៣០ឆ្នាំឡើង គ្រាន់តែអនុវត្ដនូវភារកិច្ចយោធានឹងត្រូវបានផ្ដល់កាំភ្លើងសម្រាប់ជួយការពារប្រទេសជាតិ។

ប្រភពពី៖ Page មរតកកម្ពុជា

13418837_894988417289689_4860422195172273289_n 13432216_894988500623014_2871089264502519352_n 13432299_894988387289692_8052181370477735074_n 13434886_894988377289693_3637453730620938833_n 13435428_894988490623015_2109351784164058117_n 13445655_894988470623017_1177583795949712992_n 13450952_894988460623018_4759823079748880419_n 13502016_894988423956355_1711579766963160499_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More