ក្នុងឪកាសបុណ្យចម្រើនព្រះជន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សិល្បករនិងអ្នកស្ម័គ្រចិត្តបានធ្វើអាហារទៅជូនពលរដ្ឋទីទាល់ក្រ
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពីយប់ទី ១៨.០៦.២០១៦អ្នកស្ម័គ្រចិត្តនិងសិល្បករមួយចំនួនទៀតដែលបង្កើតក្រុមមួយដែលមានឈ្មោះថា ចលនាជួយ បានដើរយកបាយកញ្ចប់និងសម្ភារៈមួយចំនួនចែកជូនដល់ជនក្រីក្រជាពិសេសពូៗសុីក្លូ នៅខាងមុខព្រះបរមរាជវាំងនិងតាមផ្លូវមួយចំនួនក្នុងខណ្ឌដូនពេញរាជធានីភ្នំំពេញ ។
ក្រៅពីអ្នកស្ម័គ្រចិត្ត ក៏មានវត្តមានសិល្បករចូលរួមគេសង្កេតឃើញ លោក ចន ចាន់តារា អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ឌួង ហ្សូរីដា កញ្ញា ហ្សូរីម៉ា លោក អាឡាស្កូ និងលោក ឃ្វីន ។
អ្នកនាងចន ច័ន្ទលក្ខិណា បាននិយាយថាៈ ក្នុងឪកាសបុណ្យចំរើនព្រះជន្មសម្តេចម៉ែ ក្រុមចលនាជួយ បានរៀបចំកញ្ចប់អាហារក្រៀម និង បាយ ចំនួន 150 កញ្ចប់ ដើម្បីចែកជូនលោកតាលោកយាយ និងអ៊ុំរត់សីុក្លូ នៅតាមផ្លូវ នៅថ្ងៃនេះ 18.06.2016 វេលាម៉ោង 5.30ល្ងាច។ហើយនៅក្នុងកញ្ចប់នេាះដែរមានដូចជា អាវភ្លៀង ប្រេងខ្យល់ ទឹកសុទ្ធ មី ទឹកដេាះគោ នំស្រួយលីលី។ ហើយ ពួកខ្ញំុជាកូន ជាចៅ ចៅទួតសូមក្រាបថ្វាយព្រះពរទៅដល់សម្តេចម៉ែរមានព្រះជន្មយឺនយូរ នឹង មានព្រះសុខភាពរឹងមាំដើម្បីគង់ជាម្លប់ទៅដល់កូនចៅទាំងអស់ ។
អត្ថបទដោយ ៖ លោក អឹុម ជីវ៉ា
} else {