Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីបេីកវគ្គសិក្សាបំប៉នជំនាញ​នគរបាលយុត្តិធម៌ លេីការងារចងក្រងសុំណំុរឿងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំៈ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧ មានកម្មវិធីបេីកវគ្គសិក្សាបំប៉នជំនាញ​នគរបាលយុត្តិធម៌ លេីការងារចងក្រងសុំណំុរឿង និងនិតិវិធីជំនាញដែលពាក់ព័ន្ធ នឹងតុលាការក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោជា ប៊ុន ថុល អនុប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៍   លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំដោយមានការចូលរួមពីលោកស្នងការង  លោកអធិការ អធិការង លោកនាយ នាយរង មន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន  ស្នងការបានមានប្រសាសន៍បេីកវគ្គសិក្សាបំប៉នជំនាញនគបាលយុត្តិធម៌លេីការងារចងក្រង​សុំណុំរឿង​ និងនិតិវិធីនាញដែលពាក់ព័ន្ធនិឹងតុលាការមន្រ្តីត្រូវយកចិត្តទុកដាក់ស្តាប់គ្រូបង្រៀន គោរពម៉ោងពេលវេលា និងត្រូវចេះមានសាមគ្គីល្អក្នុងអង្គភាព មានទំនាក់ទំនងល្អក្នុងមូលដ្ឋាន ត្រូវមានទំនួលខុសត្រូវក្នុងការដឹកនាំ ស្លៀកពាក់អោយបានល្អ ត្រូវប្រែក្លាយមូលដ្ឋានដែលខ្លួនគ្រប់គ្រងឱ្យមានសុវត្តិភាព សន្តិសុខល្អ ។

ត្រូវពង្រឹងសមត្ថភាពដឹកនាំ ត្រូវចេះធ្វើផែនការ ចាត់តាំងអនុវត្ត ចេះដឹកនាំ ចេះត្រូតពិនិត្យ គោរពវិន័យកងកម្លាំងនគរបាលជាតិ គ្រប់មន្ត្រីនគរបាលពេលផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋមិនត្រូវទារលុយទារកាក់ជាដាច់ខាត និងត្រូវបន្ដធ្វើជាសេនាធិការជូន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សព្វផ្សាយ បើកវេទិកាសាធារណ: ស្ដីពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពបន្ថែមទៀតដើម្បី ឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់  ក្នុងការរួមចំណែកកាត់បន្ថយនូវបទល្មើស គ្រប់ប្រភេទ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍  និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ដោយ៖អ៊ឹម គឹមសែត

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More