Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជាប់បានតែមួយខែ​ ចេញមកវិញស្ងាត់ៗ អាសូរសមត្ថកិច្ចខណ្ឌឬស្សីកែវខំស្រាវជ្រាវចាប់

ភ្នំពេញ៖ ប្រជាពលរដ្ឋសម្តែងការខកចិត្តត្បិតជនដែលបង្កភាពអនាធិបតេយ្យ អុកឡុកប្រើហិង្សាដាក់គេដាក់ឯងក្នុងភូមិបានចាកចេញវិញយ៉ាងស្ងាត់ៗ បន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការកាត់ទោសទៅតាមផ្លូវច្បាប់តែមិនទាន់បានមួយខែផងចូលភូមិវិញបាត់ ហើយកាន់តែក្អេងក្អាង ជាងមុនធ្វើអោយពួកគាត់ កាន់តែមានភាពភ័យខ្លាច។ ការភ្ញាក់ផ្អើលនេះក្រោយពីត្រូវបាន សមត្ថកិច្ចខណ្ឌឬស្សីចុះបង្ក្រាបគ្រឿងញៀនកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ហើយប៉ះចំទៅលើជនអុកឡុកឈ្មោះ ហ្វី សឹកគ្រី​ ដែលបានបង្ករបួសស្នាមដល់អ្នកស្រុកក្នុងភូមិ។

គួររំលឹកថាបុរសម្នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាប់វាយខ្នោះឃាត់ខ្លួន ក្រោយពីតាមស្រាវជ្រាវស្វែងរកកន្លងមក ក៏ព្រោះតែបុរសរូបនោះបានដើរអុកឡុកពេញភូមិបង្កភាពអនាធិបតេយ្យ និងប្រើអំពើហិង្សាដាក់គេឯង (ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)។ ការស្រាវជ្រាវឃាត់ខ្លួននេះបានចាប់ខ្លួនបានកាលពីវេលាម៉ោង៣និង ៣០ នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦​ នៅចំនុចផ្លូវជាតិ៥ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រួចនាំមកសាក សួរបន្តនីតិវិធីបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះមានឈ្មោះហ្វី សឹកគ្រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២២២០ ​តាមផ្លូវជាតិលេខ៥  ក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ហើយជនល្មើសរូបនេះក៏មានដីកាបង្គាប់លេខ៣៦៩ត.ព្រចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦​ ចេញដោយលោក ជ័យ​ សុវណ្ណ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ចោទ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស  ប្រព្រឹត្តនៅចំណុចយើត្រី គីឡូម៉ែត្រលេខ៩ ទល់មុខប៉ុស្តិ៍នគរបាលច្រាំងចំរេះ១​​​ ស្ថិតក្នុងក្រុម៣ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More