Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀនមួយចំនួនធំ

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនៃអធិការក្រុងបាត់ដំបងចុះធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ មករា ២០១៧ នៅចំណុចក្រុមទី១២ ភូមិក្តុលសង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។

លោកវរ:សេនីយ៏ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់បងបានអោយ​ដឹងថា​កម្លាំងរបស់លោកបានដាក់ការសើបអង្កេត​លើមុខសញ្ញានេះជាយូមកហើយ​ទើបបានសេចក្តីសម្រេចពីលោកឧត្តមសេនីយ៍ស្នងការ​ និងឆ្លងយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួចឈានដល់ការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យខាងលើ។

អធិការនគរបាលក្រុងរូបនេះបានអោយដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងនោះទី១.ឈ្មោះ តុល តង ភេទប្រុស​ អាយុ២២ឆ្នាំ ទីលំនៅក្រុមទី១២ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង(អ្នកចែកចាយផ្ទាល់) ទី២.ឈ្មោះខាំ គឹមលាងភេទប្រុសអាយ២១ឆ្នាំ រស់នៅភូមិឃុំដូចគ្នា (កូនចៅចែកចាយ) និងទី៣.ឈ្មោះ ដួង ខេមរី ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិឃុំដូចគ្នា (កូនចៅចែកចាយ)។

ក្នុងការបង្ក្រាបនោះផងដែរសមត្ថកិច្ចបានដកហូតរួមមានៈថ្នាំញៀនប្រភេទម៉ាទឹកកក(មេតំហ្វេតាមិន ice)​ចំនួន៥កូនថង់​(ធំ០២និងតូច០៣)សម្ភារះពាក់ព័ន្ធគ្រឿងញៀនដូចជាទែម៉ូម៉ែតសំរាប់ជក់ថ្នាំញៀន១និងដបកែច្នៃសំរាប់ជក់ថ្នាំញៀន១​ កន្ត្រៃសំរាប់កាត់ថង់ប្លាស្ទិក១កាបូបដាក់លុយពណ៌ខ្មៅ១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹកប័ណ្ណសំគាល់ខ្លួន(ថៃ)០១សន្លឹក​ ដែក​កេះចំនួន០២ និងដាវសាម៉ូរ៉ៃ ១ដើមនិងប្រាក់ខ្មែរចំនួន ៣៨,៣០០រៀល និងម៉ូតូហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿង ជាមធ្យោបាយសំរាប់បំរើការដឹកជញ្ជូនធ្វើសកម្មភាពក្នុងការចែកចាយថ្នាំញៀន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការតាមទៅតាមផ្លូវច្បាប់។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More