Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មួកសុវត្ថិភាពចំនួន៤៨៨ ត្រូវបានលោក ហែម ដារិទ្ធិ សហការជាមួយ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម យកទៅចែកបងប្អូនធ្វើដំណើរតាមដងផ្លូវ VIDEO

ភ្នំពេញ៖​ ដើម្បី​ចូលរួម​កាត់បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បានកើត​ឡើងជា​រៀងរាល់​ថៃ្ង នៅលើ​ដងផ្លូវ នៅព្រឹំកថ្ងៃទី១ កុម្ភះ ២០១៧ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក​ សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំរដ្ឋបាលសាលាខណ្ឌពោធិ៌​សែនជ័យបានសហការជាមួយ សមាគមន៌មិត្តសិល្ប:ករ កម្លាំងសមត្ថកិច្ចខណ្ឌ សហភាពសហព័ន្ធយុវជនខណ្ឌ បានរៀបចំផ្សព្វផ្សាយ ច្បាប់ចរាចរណ៌ ព្រមទាំងចែក មួកសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើតំណើរតាមផ្លូវ មិនពាក់មួកសុវត្តិភាពផងដែរ នៅផ្លូវជាតិ លេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៌សែនជ័យ។ លទ្ធផលក្រុមការងារចែកមួកសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៤៨៨មួក ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថាបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានមកពីកត្តាដូចខាងក្រោម ៖

១-ឥរិយាបទអ្នកប្រើប្រាស់ផ្លូវ មិនទាន់គោរពច្បាប់ឲ្យបានគ្រប់ៗគ្នានៅឡើយ ។

២-ការបើកបរ ប្រើប្រាស់ល្បឿនហួសកំណត់ មិនគោរពសិទ្ធអាទិភាពអ្នកដ៍ទៃ។

៣- ការផ្សព្វផ្សាយច្បាប់ នៅមិនទាន់គ្រប់ទីកន្លែង តាមសហគមន៍ដាច់ស្រយាល ។

៤-ការផាកវិន័យ និងផ្តន្ទាទោសនៅមានកំរិត។ ៥-អ្នកបើកបរយានយន្ត ក្នុងភាពស្រវឹង ។

៦-អ្នកបើកបរទូចក្រយានយន្ត មិនពាក់មួកសុវត្ថិភាព និង ដាក់កញ្ចក់មើលក្រោយបានគ្រប់គ្នានៅឡើយ ។

លោក ហែម ដារិទ្ធិ សង្ឃឹមថា សមត្ថកិច្ចនគរបាលចរាចរនិងអ្នកប្រើប្រាស់យានយន្ត គ្រប់ប្រភេទ ទាំងមន្ត្រីរាជការធំតូច ទាំងរាស្ត្រ សាមញ្ញ យកចិត្តទុកដាក់គោរព ច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជារក្សាសង្គម ឱ្យមានសណ្តាប់ធ្នាប់ល្អ រួមវិភាគទានឱ្យសង្គមខ្មែរអោយ មានសុខដុមរមនាជានិច្ច និរន្តរ៍ ធ្វើបានដូចនេះ ក៏ជាការបង្ហាញនូវភាពថ្លៃថ្នូរ ស៊ីវិល័យរបស់សង្គមខ្មែរយើង ក្នុងសម័យទំនើបជឿនលឿននេះដែរ ដូចនេះលោកសូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពល រដ្ឋនៅក្រុងព្រៃវែងទាំងមូលត្រូវ គោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារជីវិតខ្លួនឯងផងដែរ៕   “ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” !

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភមានដូចជា៖
1. សាលាខណ្ឌពោធិសែនជ័យ : មួកចំនួន១៥០
2. ក្រុមហ៊ុន SCE (Standard Construction & Engineering Co.,Ltd) : មួកចំនួន១០០
3. សមាគមមិត្តសិល្បៈ មួកចំនួន៥០
4. Big K Production Co., Ltd សហការផលិតស្ពតអប់រំ
5.ភោជនីយដ្ឋានបាយ័នបឹងស្នោ ឧបត្ថម្ភទឹកសំរងៈ ១០០ដប
6. XPERT MEDIA ឧបត្ថម្ភការថតរូប
7.B-PRODUCTION ឧបត្ថម្ភការថតរូប

https://www.facebook.com/tnn.com.kh/posts/718516778324847

 var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More