Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ

កំពង់ចាម៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៦ និង ២០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលហាន់ជ័យ (ស្រុកកំពង់សៀម) បានប្រើប្រាស់ជំនាញ ចុះបង្ក្រាបមុខសញ្ញា ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី

នៅចំណុចជើងភ្នំហាន់ជ័យ ស្ថិតក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ៖
១.ឈ្មោះ ឡៅ ម៉េងអ៊ី ភេទប្រុស អាយុ ២២ឆ្នាំជាតិខ្មែរ
២.ឈ្មោះ ជួង ឡៃផេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនសង្ស័យទាំង ០២នាក់ មានទីលំនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ថ្នាំញៀនម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់ ប្រាក់ញុះញង់ ៨០.០០០រៀល ទូរសព្ទ័ណូគា អិនចុចពិល ០១គ្រឿង និងម៉ូតូសង់០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនទៅសាលាដំបូងខេត្តកំពងចាម ចាត់ការតាមនីតិវិធី តាមបញ្ញាត្តិច្បាប់មាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

មាត្រា ៤០ បានចែងថាៈ ការផ្តល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ ការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន គឺជាអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសនិងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More