Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(ផ្សាយផ្ទាល់)លោក ឌី រត្ន័ខេមរុណ អញ្ជេីញចុះសួរសុខទុក្ខ និង ផ្តល់បាយសាមគ្គីជូនកុមារកំព្រាឱពុកម្តាយចំនួន១០០នាក់

ភ្នំពេញ៖ នៅព្រឹកម៉ោង៩ ថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៧ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យបានដឹកនាំសមាជិក សមាជិកា អនុសាខា រួមដំណើរដោយលោក សួស សារិន ចៅសង្កាត់បឹងទំពន់ យុវជន កាកបាទក្រហម យុវជន ស ស យ ក ខណ្ឌមានជ័យ និងលោក មេភូមិនិង មន្រ្តីសាលាខណ្ឌមានជ័យជាច្រើននាក់ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូន លោក ប៉ាត ណូន ប្រធានសមាគមរស្មីកុមារកំព្រាកម្ពុជា និង ក្រុមកីឡាក្លឹបប្រដាល់នៅសមាគម រស្មីកុមារកំព្រាកម្ពុជា ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

លោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានផ្តាំផ្ញើ ក្តីសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនដល់ក្មួយៗកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលរស្មីកុមារកំព្រានេះផងដែល និង ក៌សូមផ្តាំផ្ញើដល់ប្រធានសមាគម និង លោកគ្រូ អ្នកគ្រូ ដែលមើលថែទាំកុមារ នៅក្នុងសមាគម ជួយបង្ហាត់បង្រៀនដល់ក្មួយៗកុមារឲ្យមានចំណេះដឹង និង ជំនាញនានា ហើយឲ្យកុមារទាំងអស់ចេះតស៊ូ និងខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និង ជំនាញនានា ដើម្បីទៅប្រកបរបរចិញ្ចឹម ជីវិតទៅថ្ងៃអនាគត។ ក្នុងនោះដែរលោកប្រធានអនុសាខា បានសំដែងនូវក្តីអាណិតអាសូរ និងក្តីអាណិតស្រឡាញ់ដល់ក្មួយៗ ទាំងអស់ និង បានសន្យាថា នឹងចូលរួមបន្តជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់សមាគមនេះជាបន្តទៀត ។
លោក ប៉ាត ណូនប្រធានសមាគមន៌ និង ក្នុងនាមកុមារកំព្រាទាំងអស់ក្នុងសមាគម រស្មីកុមារកំព្រាកម្ពុជា រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោក ប្រធានអនុសាខាខណ្ឌមានជ័យ ដែលជានិច្ចកាល តែងតែបានជួយឧបត្ថម្ភ អំណោយជាគ្រឿង ឧបភោគ បរិភោគ ជូនដល់សមាគមរស្មីកុមារកំព្រា កម្ពុជា រាជធានីភ្នំពេញ ។ នេះគឺជាកាយវិការមួយបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធ៌មរបស់ថ្នាក់ ដឹកនាំក្នុងមូលដ្ឋានដែលមានចិត្តអាណិតស្រឡាញ់ដល់ក្មួយៗកុមារកំព្រាដែលកំពុងជួបការខ្វះ ខាតក្នុងជីវភាព នាពេលសព្វថ្ងៃនេះ ។
ក្នុងអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវផ្តល់ជូនរួមមាន ៖ អង្ករ៦ បាវ , មី ១១កេស , ឃីត៦កញ្ចប់( មុង ភួយ ក្រម៉ា ) ទឹកត្រី ៨យ៉ួ ទឹកស៊ីអីវ ៨យ៉ួរ , ទឹកសុទ្ធឱរ៉ាល់ ១១កេះ , រួមថវិកាចំនួន ១០០០០០ម៉ឺនរៀល ថែមទាំងផ្តល់បាយសាមគ្គីជូន ក្មេងកុមារកំព្រា និង លោកគ្រូ អ្នកគ្រូ ចំនួនសរុប ១០០នាក់ នាឱកាសនេះផងដែរ ។

https://www.facebook.com/tnn.com.kh/videos/719128818263643/

https://www.facebook.com/tnn.com.kh/videos/719124784930713/

https://www.facebook.com/tnn.com.kh/videos/719121068264418/document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More