Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ជិះម៉ូតូលឿន បុកគូទរថយន្តរងបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែជិះម៉ូតូលឿនអកហ្សឺនឹងក្រលុកដ៏ធំមួយ ហើយក៏បានជ្រុលចង្កូតបុកគូទរថយន្ត មួយគ្រឿងបណ្តាលអោយបុរសរូបនោះផ្លោងដួល

សន្លប់ស្តូកស្តឹងក្បែរកន្លែងកើតហេតុ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវប្រឡាយភ្លោះ ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ មិន វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាមន្ត្រីប៉េអិម មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-5557។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូ មួយគ្រឿងក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានអកហ្សឺនឹងក្រលុកដ៏ធំមួយ ហើយក៏ជ្រុលចង្កូតទៅបុកពីក្រោយគូតរថយន្ត មួយគ្រឿងទៀតមិនចាំម៉ាក ក៏បានដួលបោកក្បាលនឹងថ្នល់បានបណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចហៅរថយន្តមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីរង់ចាំសាច់ញាតិមកយកម៉ូតូទៅវិញ៕ដោយ៖នាគខ្មៅ៣៧

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More