ស្លឹកឈើជ្រុះមិនឆ្ងាយពីគុល ទំពាំងស្នងឬស្សី! កូនច្បងរបស់លោក នុត ពុធដារ៉ា ត្រូវបានសាលា ហ្សាម៉ាន់ ចាត់ទុកជាសិស្សឆ្នើមប្រចាំសាលា និងទទួលបាននិទ្ទេសខ្ពស់ជាងគេ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦នេះកូនច្បងរបស់លោក នុត ពុធដារ៉ា អភិបាលនៃគណៈ អភិបាលខណ្ឌដង្កោ បានធ្វើអោយក្រុមគ្រួសារទាំងមូលមានក្តីរំភើប រីករាយ និងមានមោទនភាពណាស់ ដោយកូនត្រូវបានសាលាចាត់ទុកជាសិស្សឆ្នើមប្រចាំសាលា និងទទួលបាននិទ្ទេសខ្ពស់ជាងគេ ក្នុង ចំណោម សិស្សថ្នាក់ទី៦ទាំងអស់ប្រចាំសាលាហ្សាម៉ាន់ ហើយត្រូវបានសាលាចាត់អោយ ធ្វើជាតំណាង សិស្សទាំងអស់ឡើងធ្វើចំណាប់អារម្មណ៏ជាសិស្សឆ្នើម។
លោក នុត ពុធដារ៉ា បានលើកឡើងថា ក្នុងនាមឳពុកម្តាយខិតខំពេញការងាររាល់ថ្ងៃមិនគិតពីការនឿយ ហត់មិនចង់បានអ្វី ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូននោះទេ លោកបានផ្តាំផ្ញើទៅកូនស្រី ច្បងរបស់លោក អោយបន្តការខិតខំរៀនសូត្របន្តទៅទៀតដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។