Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឧត្តមសេនីយ៍ទោ បែន រ័ត្ន​ ជួបសំណេះសំណាលជាមួយជ័យលាភី ប្រឡងជាប់ក្របខណ្ឌនគរបាលជាតិ

ខេត្តត្បូងឃ្មុំៈការជួបសំណេះសំណាលជាមួយជ័យលាភី ដែលបានប្រឡងជាប់ក្របខណ្ឌនគរបាលខេត្តត្បូងឃ្មុំ១២០នាក់/១៥៧​នាក់ ដើម្បីអប់រំនិងចូលធ្វើកម្មសិក្សានៅស្នងការដ្ឋានជាបណ្តោះអាសន្នក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំ និងវត្តមាន លោកស្នងការង លោកប្រធាន អនុប្រធាន និងមន្ត្រីនៃស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំថ្ងៃទី០១ខែមករាឆ្នាំ២០១៧។

នៅក្នងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងទៅកាន់មន្ត្រីជ័យលាភីដែលទើបជាប់ក្របខណ្ឌថា ក្នុងនាមជានគរបាលជាតិ ត្រូវមានស្មារតីខុសត្រូវខ្ពស់ ត្រូវតែអនុវត្តច្បាប់លើការងារ មានការបង្ការ បង្ក្រាប និងសង្រ្គោះ ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច របស់ខ្លួនលើ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពប្រជាពលរដ្ឋ និងជាពិសេស មិនត្រូវ​យកខ្លួនទៅបៀតបៀតនឹងគ្រឿងញៀននោះឡើយ ត្រូវចេះផ្សព្វផ្សាយបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀនដល់បងប្អូនប្រជាពលរដ្ឋអោយបានយល់ដឹងកាន់តែច្រើន ហើយក្នុងនាមជាមន្ត្រីដាច់ខាតត្រូវតែបម្រើប្រជាពលរដ្ឋ៕ដោយ៖អ៊ឹម គឹមសែត

1 of 4,895

ចំនួនអ្នកទស្សនា
  • 0
  • 1,137
  • 1,736
  • 8,767,376

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More