Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ភ្លេចៗខ្លួន ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ បើកវិញអស់ហើយ!

ភ្នំពេញ៖ ក្រោយគណះបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងហ្គេមអនឡាញបង្កប់ល្បែងផ្ទាល់គ្រប់ ប្រភេទក្នុងមូលដ្ឋានមួយរយះកន្លងទៅ ទីតាំងទាំងនោះបិទទ្វារស្ទើរគ្មានសល់ ហើយបងប្អូនប្រជាពលរដ្ឋ និងមហាជនពេញចិត្តពេញថ្លើម និងចំណាត់ការរបស់អាជ្ញាធរខណ្ឌសែនសុខយ៉ាងខ្លាំង ចំពោះការបង្ក្រាប ទីតាំងហ្គេមអនឡានទាំងនោះ។តែមិនយូរប៉ុន្មាន ទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង បើកវិញស្ទើគ្មានសល់ ដូចជា៖ ទីតាំងយីហោ 4G INTERNET 88 នៅផ្លូវ២៧១ ក្បែរស្តុបណូគា ហូមណេត Home Net (៣ទីតាំងជាប់គ្នា)  នៅកែងផ្លុវ១៩៨៦ និង១០១៩ ២ទីតាំង និង បញ្ញា ណេត ២៤ម៉ោង នៅផ្លូវសហព័ន្ធរុស្សុី នៅតែបន្តបើកដំណើរការ ទាំងយប់ទាំងថ្ងៃ។

ប្រភពខ្លះបានអោយដឹងថា អាជ្ញារធរមិនហ៊ានចុះបង្ក្រាប ទីតាំងខាងលើ ព្រោះគេមានខ្នងធំៗ។ តែបើតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេងដាក់ចេញកាលពីថ្មីៗនេះ ត្រូវតែបង្ក្រាបអោយ អស់នូវទីតាំងល្បែងគ្រប់ប្រភេទ ទោះជាមានខ្នងបង្អែកក៍ដោយ។
ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ ឬសមត្ថកិច្ច មេត្តាអនុវត្តច្បាប់បង្ក្រាបល្បែងស៊ីសងឲ្យដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សង្គមសុវត្ថិភាពជូនប្រជាពលរដ្ឋ កុំធ្វើតែមួយឆាវៗដូចភ្លើងចំបើង ជាពិសេសប្រកាន់បក្ខពួកខ្សែស្រឡាយឡើយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជា ឱ្យមន្ត្រី កងកំលាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពី។

ការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នកឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី ណែនាំស្តីពី ការ អនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នៅទីស្តីក្រសួងមហាផ្ទៃ ។

ជុំវិញករណីទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទខាងលើនេះ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខបានប្រាប់ថា លោកបានចាត់លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងទទួកបន្ទុកចុះពិនិត្យជាបន្ទាន់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More