Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

តំណាងក្រុមហ៊ុនសហធនហ្វាយនែនចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់អោយប៉ូលីស ករណីឆបោកប្រាក់ក្រុមហ៊ុនអស់ជាង៨០០០ដុល្លារ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានតំណាងក្រុមហ៊ុនសហធនហ្វាយនែនចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចក្រោយពីជនខាងលើឆបោកប្រាក់ក្រុមហ៊ុនអស់ជាង៨០០០ដុល្លារមក។បុរសនេះត្រូវបានឃាត់ខ្លួនកាលពីម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី០២ កុម្ភះ ២០១៧ នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះង៉ែត រស្មី អាយុ៤២ឆ្នាំមុខរបរបុគ្គលិកឥណទានក្រុមហ៊ុនសហធនហ្វាយនែន ស្នាក់ផ្ទះលេខ២៣ផ្លូវ៣៧១នៅ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិគោកដូងឃុំពេជ្រសារស្រុកកោះអណ្តែត។

ចំណែកដើមបណ្តឹងឈ្មោះ ស៊ុន សង្វាត អាយុ៤២ឆ្នាំមុខរបរអនុប្រធានចាត់ការទូទៅ ស្នាក់ផ្ទះលេខ២៣ផ្លូវ៣៧១នៅភូមិ ត្រពាំង ឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមសំដីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃ១៨ខែមករា២០១៧ម៉ោងប្រហែល១៤រសៀលមុនឃាត់ខ្លួនឈ្មោះង៉ែត រស្មី ដែលជាបុគ្គលិកសហធនហ្វាយនែនបានមកបើកលុយពីក្រុមហ៊ុនដោយប្រាប់ថាអតិជនខ្ចីដោយយកឈ្មោះគាត់មកដាក់រហូត(ប្តូូឈ្មោះអ្នកដ៍ទៃប៉ុន្តែជាមនុស្សតែម្នាក់ដោយក្លែងបន្លំឯកសារ)ដែលមានទឹកលុយ(៨៥៣០ដុល្លា)ពេលក្រោយមកក្រុមហ៊ុនសើបដឹងថាបុគ្គលិកខាងលើជាជនបោកប្រាស់ក៍ចាប់ឃាត់ខ្លួនយកមកអោយសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាចំនួនលុយខាងលើពិតជាបានឆបោកពីក្រុមហ៊ុនពិតប្រាកដមែនដោយបានខ្ចីបន្តរបន្ទាប់តាំពីខែមេសាឆ្នាំ២០១៦មកម្លេះហើយចុងក្រោយដោយសារការប្រាក់និងដើមចេះតែកើតឡើងខ្លួនមិនមានលទ្ធិភាព សងក៍សារភាពប្រាប់ក្រុមហ៊ុនដោយខ្លួនឯងតែម្តងចំពោះលុយខាងលើវិញគឺខ្លួនបានយកទៅលេងល្បែងចាញមអស់ទៅហើយ។

បច្ចុប្បន្នបុរសជាជនសង្ស័យត្រូវបានឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More