Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងបើករថយន្តលឿនបួងចង្កូតបត់ផ្លូវចូលផ្ទះ បុកហាងលក់សាច់អាំង សូលីន៨៨

ភ្នំពេញ៖រថយន្តឡិចស៊ីស RX330 មួយគ្រឿងអ្នកបើកបរស្រវឹងបើកលឿន ដល់ផ្លូវច្រកចូលផ្ទះបួងចង្កូតបត់ ជ្រុលទៅបុកហាងសាច់អាំងយីហោយ សូលីន៨៨ បណ្តាលអោយបាក់រោងសង្កត់លើរថយន្តតែមិនបណ្តាលអោយរងរបួសដល់មនុស្ស។ហេតុការណ៍នេះកើតនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី៣ កុម្ភះ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ មុខការ៉ាស់ លឹម ឡុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។

រថយន្តបង្ករម៉ាកឡិចស៊ីស RX330 ពណ៍សពាក់ស្លានលេខភ្នំពេញ2AM-2937 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀតសុទ្ធតែស្រវឹង គេចខ្លួនបាត់អត់អស់ ព្រោះផ្ទះនៅជិតកន្លែងកើតហេតុ។

ប្រភពពីកន្លែងកើតហេតុ បាមឲដឹងថា នៅមុពេលកើតហេតុគេឃើញរថយន្តខាងលើបើកតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿ នលឿនខណៈមកដល់ចំណុចកើតហេតុជាច្រកចូលផ្ទះម្ចាស់រថយន្ត ដោយអ្នកបើកបរប៊ួងចង្កូតបត់តែដោយល្បឿន លឿនៈពេក ទប់ចង្កូតមិនជាប់ បានរ៉េជ្រុលទៅបុកគំរបលូ និងបុករោងហាងសាច់អាំង សូលីន៨៨ បាក់រោងសង្កត់លើរថយន្តរងការ ខូតខាតយ៉ាងធ្ងន់ធ្ងរ តែមិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេនៅក្នុងហេតុការណ៍នេះ។ ក្រោយពេលកើកតហេតុសមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុ តែមិនត្រូវបានការពឹងពាក់ពីភាគីទាំងសងខាងអោយនោះឡើយ ដោយមានឪពុកម្ចាស់រថយន្តចេញមុខមកដោះស្រាយជាមួយម្ចាស់ហាងក្រៅប្រព័ន្ធព្រោះជាអ្នកជិតខាងគ្នា៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More