Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងនគរបាលខេត្តប៉ៃលិន បង្ក្រាបបានជនសង្ស័យ ៤នាក់ ដែលយកដុំថ្មគប់ទៅលើអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧

ប៉ៃលិន៖ កាលពី​វេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តម​សេនីយ៍ត្រី ជា ចាន់ឌិន ស្នងការ​នគរបាលខេត្ត​ បាន​ចាត់​ឱ្យលោក​អនុសេនីយ៍​ទោ វ៉​ន វាសនា ដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ ចុះធ្វើការបង្ក្រាបភ្លាមៗនៅកន្លែងកើតហេតុ​ ពាក់ព័ន្ធនឹងករណីមាន​ជនសង្ស័យមួយក្រុម បានផឹកស្រាស្រវឹងហើយយកដំថ្មគប់លើរថយន្តតាមដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុច​ស្ពានតារាប ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះទី០១-ឈ្មោះ សុខ វិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទី០២- ឈ្មោះ សៅ ពុទ្ធារ៉ា ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទី០៣-ឈ្មោះ ប៉ុច ឡៃកុង ភេទប្រុស អាយុ២២​ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន និងទី០៤-ឈ្មោះ ឃុត ប្រុស ហៅឡិក ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាក ណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើប​អង្កេតបន្ត ដើម្បីរកបក្សពួក និង ចាត់ការតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលបើកបរ​ម៉ូតូ និង​រថយន្ត​តាមផ្លូវ​ចេញពី​ក្រុងប៉ៃលិន​ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​​ថៃ តាមដងផ្លូវជាតិលេខ ៥៧ តែងតែមាន​ក្តីបារម្ភ​ណ៍ ខណៈ​មាន​ជនសង្ស័យ​ចាំ​យក​ដុំថ្ម​គប់​ មកលើម៉ូតូ និងរថយន្តរបស់ពួកគាត់ ក្នុងគោលបំណង​មិនល្អ​ ដូច្នេះនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ លោកឧត្តម​សេនីយ៍​ត្រី ជា ចាន់ឌិន ស្នងការ​នគរបាលខេត្ត​ប៉ៃលិន បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី ក្រិញ ទៀង ស្នងការរងនៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​ ដឹកនាំកងកម្លាំងនគរបាលចម្រុះ ចុះធ្វើការត្រួត​ពិនិត្យទីតាំងជាក់ស្តែង ដើម្បីកំនត់​មុខសញ្ញា។ ដោយ៖ញ៉ឹប បូរី

1 of 4,897

ចំនួនអ្នកទស្សនា
  • 0
  • 4,619
  • 1,546
  • 8,772,404

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More