Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រាប់ចំនួន ៧១៨គ្រាប់ ត្រូវបានប្រជាពលរដ្ឋជីកដីប្រទះឃើញនៅស្រុកវ៉ារិន

សៀមរាប៖នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបបានជីកដីដាក់បង្គោលចំបើង នៅចំណុចបរិវេនដីផ្ទះរបស់គាត់ បានប្រទះឃើញគ្រាប់ចំនួន ០៣កេសហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់ពីទទួលបានពត៌មានខាងលើ កម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុដើម្បីយកគ្រាប់ទាំងនោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាកន្លែងមានសុវត្ថិភាព។

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលជីកដីប្រទះឃើញគ្រាប់កាំភ្លើងចំនួន ០៣កេសនោះ មានឈ្មោះ ភឹង សុភ័ក្រ្ត ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ គ្រាប់កាំភ្លើងនោះ ជាប្រភេទគ្រាប់៨ណាត់ មានចំនួន ៧១៨គ្រាប់។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា បច្ចុប្បន្នគ្រាប់កាំភ្លើងនោះ លោកបានរាយការណ៍លោកប្រធានការិយាល័យនគរបាលគ្រប់គ្រងអាវុធជាតិផ្ទុះរួចរាល់ហើយផងដែរ។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More