Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចូលលួចមាន់ និងចំណីមាន់ ត្រូវបានម្ចាស់មាន់ចាប់ប្រគល់ អោយសមត្ថកិច្ចប៉ុស្ដិ៍ព្រៃស

ភ្នំពេញ៖ លួចគេបានវាគ្រាន់ដល់ម្ចាស់គេទាន់វាគ្រែល ជនសង្ស័យលួចមាន់ និងចំណីមាន់ម្នាក់ត្រូវបានម្ចាស់មាន់ចាប់ប្រគល់ អោយសមត្ថកិច្ចប៉ុស្ដិ៍ព្រៃស។ហេតុការណនេះកេីតឡេីងកាលពីវេលាម៉ោង ១២ និង ២៥ នាទីថ្ងៃទី៣ខែកុម្ភះ ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ជនសង្ស័យមានឈ្មោះ ផាច សុផាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រក់ខាងកេីត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បេីតាមការបញ្ជាក់ពីម្ចាស់មាន់ឈ្មោះ ភួង ផង់ ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ បានប្រាប់អោយដឹងថា គាត់បានបាត់មាន់ចំនួនពីរក្បាល និងចំណីរមាន់មួយបាវកន្លះ រួមជាមួកុំព្យូទ័ររម៉ាក អេស័រ (accer ) មួយគ្រឿងទៀតដែលគាត់បានបាត់កាលពីយប់ថ្ងៃទី១ខែកុម្ភះឆ្នាំ២០១៧កន្លងមក ហើយរូបគាត់បានដើររកហូតដល់ថ្ងៃទី៣ ទើបបានឃើញមាន់របស់គាត់ដែលជនសង្ស័យក្រុងទុក្ខនៅក្នុងផ្ទះ ខណៈនោះគាត់បានដើរចូលក្នុងផ្ទះក៏បានឃើញចំណីមាន់បាវកន្លះ រួមជាមួយនិងកុំព្យូទ័រមួយគ្រឿងដែលគាត់បានបាត់កាលយប់ថ្ងៃមុន ភ្លាមនោះគាត់បានចាប់ជនសង្ស័យ យកមកប្រគល់អោយសម្ថតិកិច្ចប៉ុស្តិព្រៃសដើម្បីកាត់ទោសតាមច្បាប់។ ក្រោយពីធ្វេីការសាកសួររួចមក

នៅចំពោះសម្ថតិកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចនូវសម្ភារៈខាងលើពិតប្រាកដមែន។ ហើយជនសង្ស័យបានបន្ដថាកន្លងមកខ្លួនធ្លាប់បានជាប់គុកចំនួនមួយឆ្នាំម្ដងរួចទៅហេីយ ដោយទើបតែនឹងចេញបានរយៈពេល ៥ ខែពីរបទលួចមាន់ដូចករណីខាងលេីនេះដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសម្ថតិកិច្ចប៉ុស្តិនគបាលរដ្ឋបាលព្រៃស កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមសន្តិវិធិបន្ដ។ ដោយ អាត ចន្ធូ

 d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More