Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជួញដូរគ្រឿងញៀនទាំងឪពុក និងកូន ដល់ពេលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់តែម្តង!

ខេត្តកណ្តាល៖  កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ
១ – ឈ្មោះ ទួត នី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាឪពុករបស់ឈ្មោះ នី សារ៉េត) ។
២ – ឈ្មោះ នី សារ៉េត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ៖
១ – ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច និង ឧបករណ៍វុិចខ្ចប់ ប្រើប្រាស់មួយចំនួន ។
២ – ដាវដែក ចំនួន ០១ដើម ។
លោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ថា  នៅថ្ងៃទី ០៣ ខែ កម្ភះ ឆ្នាំ ២០១៧ វេលាម៉ោង ១៣និង ៣០នាទី ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិ រកា លើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលខ្ពប បានចុះទៅដល់ចំណុចកើតហេតុ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ ជនសង្ស័យទាំងពីរនាក់ បានរកឃើញឧបករណ៍វុិចខ្ចប់និងប្រើប្រាស់មួយចំនួន ។
លុះដល់វេលាម៉ោង ១៣និង៥៦នាទី ថ្ងៃខែឆ្នាំដដែល ដោយមានបញ្ជាអោយឆែកឆេរផ្ទះ ពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង បន្តត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ទួត នី នៅចំណុចភូមិ រកាលើ ឃុំខ្ពប បាន រកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច , ដាវដែក ចំនួន ០១ដើម និងឧបការណ៍វុិចខ្ចប់មួយចំនួនបន្ថែមទៀត រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ នី សារ៉េត បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ ជ័រ ចេង ហៅ ខ្លូ រស់នៅភូមិ រកា លើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ចំនួន ៣០០០០០៛ (សាមសិបមុឺនរៀល) អោយទៅទិញគ្រឿងញៀនចំនួន ០១កញ្ចប់ធំ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចស្តុបព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល រួចយកគ្រឿងញៀននោះទៅអោយឈ្មោះ ជ័រ ចេង ហៅ ខ្លូ ។ បន្ទាប់មកឈ្មោះ ជ័រ ចេង ហៅ ខ្លូ បានអោយគ្រឿងញៀនទៅខ្លួន ចំនួន ០៣កញ្ចប់តូច ដើម្បីទុកលក់ខ្លួនឯង ។
*បញ្ជាក់ ឈ្មោះ ទួត នី (ត្រូវជាឪពុករបស់ឈ្មោះ នី សារ៉េត) ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់យ៉ាងសកម្ម ។
បន្ទាប់មកបញ្ជូនជនសង្ស័យទាំងពីរនាក់ រួចនឹងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តន៍តាមនីតិវិធី ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More