Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ករណីជួញដូរថ្នាំញៀន

ខេត្តកណ្តាល៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពូក០៣នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងគ្រឿង ញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ត្រូវបានដកហូត។

ការឃាត់ខ្លួននេះធ្វើឡើងនៅ វេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី៣ កុម្ភះ ២០១៧ចំណុចផ្លូវលំភូមិតាពេជឃុំឈ្វាំង ស្រុកពញឮខេត្តកណ្តាល។

ជនសង្ស័យ

១-ឈ្មោះឈន សុខកាន ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮខេត្ត កណ្តាល(ឃាត់ខ្លួន)។២-ឈ្មោះសុង សុខភាព ភេទស្រី អាយុ៣០ឆ្នាំមានទីលំភូមិកើតហេតុ(ឃាត់ខ្លួន)។                                                                                     ៣-ឈ្មោះ ឡូញ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ននៅ ភូមិតាពេជ ឃុំឈ្វាំងស្រុកពញាខេត្តកណ្តាល (គេចខ្លួន) ត្រូវជាប្តីរបស់ឈ្មោះសុង សុខភាព ។ វត្ថុតាងដកហូត៖ម្សៅក្រាមថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ០១ កញ្ចប់ធំនិង០៣កញ្ចប់តូច,អាវុធឆ្នៃ ប្រើគ្រប់អាកា៤៧ មួយដើម,ដាវសាំម៉ូរ៉ៃ០២ដើម,ដំបង២កំណាត់ចំនួន០១,ដែកឆាបឆ្នៃចំនួន០១ ជញ្ជីងថ្លឹងចំនួន០១ ឧបករណ៏ប្រើប្រាស់មួយចំនួន ថង់ចំនួន០៥ដុំ,ម៉ូតូគុបមូល០១គ្រឿង ផ្លាកលេខ1R-0690ភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញអធិការដ្នាននគរបាលស្រុកពញាឮបានទទួលព័ត៌មានពីកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលថា៖ មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុខាងលើ បន្ទាប់មកកម្លាំងជំនាញបានសហការជាមួយកម្លាំងជំនាញស្រុកអង្គស្នួលចុះបង្ក្រាបឃាត់ខ្លួនបាន០២នាក់ និងដកហូតថ្នាំញៀនម៉ាទឹកកក
ចំនួន០៤.០១ធំ ០៣កញ្ចប់តូច។តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយថា ចំពោះថ្នាំញៀនទាំងនេះខ្លួនត្រូវបានឈ្មោះ ឡូញ សម្បត្តិ ប្រើឲ្យយកលក់ឲ្យគេ។ កម្លាំងបានឆែកឆេរផ្ទះឈ្មោះឡូញ សម្បត្តិ រកឃើញវត្ថុតាងនិងឧបករណ៍ដូចខាងលើ។បច្ចប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តចាត់ការតាមនីតិវិធី ។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More