Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខណះនេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងបន្តចុះបង្ក្រាបគ្រឿងញៀននៅត្រពាំងឈូក!

ភ្នំពេញ៖ មួយថ្ងៃកន្លងទៅផុតយ៉ាងឆាប់រហ័សបន្ទាប់ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអាជ្ញាធររាជធានី ភ្នំពេញ សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាបគ្រឿងញៀន នៅក្នុងតំបន់ត្រពាំងឈូកឲ្យបាននៅក្នុងរយៈពេល១ខែ។ការដាក់ចេញនូវបទបញ្ជានេះ ជាកត្តាជំរុញអោយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះបង្ក្រាបសំបុកគ្រឿងញៀនដែលមានឈ្មោះល្បីល្បាញ នៃការ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម។ ជាក់ស្តែងនាយប់ថ្ងៃទី ៣ និង៤ ខែកុម្ភះ ២០១៧ នេះ កម្លាំងប៉ុស្តិ៍ទឹកថ្លាដឹកនាំដោយលោកអនុសេនីយ៍ត្រី សុខ សុផលនាយប៉ុស្តិ៍ទឹកថ្លា ក្រោមការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ម៉ក់ហុង អធិការនគរ បាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាប២លើកផ្ទួនគ្នា ក្នុងនោះឃាត់មនុស្សប្រុសស្រី7នាក់និងដកហូត ឧប្រណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រត្តិបត្តិការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ ២០១៧ ត្រង់ចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ លោកម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរបព្រះរាជ អាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន៧នាក់ស្រី៣នាក់និងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។

គួរបញ្ជាក់ថានៅដើមឆ្នាំ២០១៧នេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរលឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់នៅចំនុចខាងលើនេះផងដែរ។

បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More