Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជិះម៉ូតូយ៉ាងលឿន បុករថយន្តស្លាកលេខ ន ប កំពុងបត់ចូលក្លឹប សន្លប់ស្តូកស្តឹង!

 ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសន្លប់ស្ដូកស្ដឹងខណះរូបគាត់បានជិះម៉ូតូទៅបុករថយន្តមួយគ្រឿងដែលបត់ឆ្វេងចូលក្លឹបកំសាន្តមួយកន្លែងបណ្ដាលអោយរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០ និង ៣០នាទីយប់ថ្ងៃទី ៤ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចមុខក្លឹប ហ្ស៊ូក ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើរថយន្តលិច សុីស មួយគ្រឿងពណ័សពាក់ស្លាកលេខ នគរបាល ២-៨៧៦៨ ជិះដោយបុរសបីនាក់ក្នុងទិសដៅពីកើតមកលិចហើយលុះមកដល់ចំនុចកើតហេតុស្រាប់តែរថយន្តបានបត់ឆ្វេងចូលក្នុងក្លឹបហ្ស៊ូកយ៉ាងលឿននិងមិនបានបើកសុីញ៉ូនោះទេហើយស្រាប់តែពេលនោះក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមព័ណ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FE- 1646បើកបរដោយបុរសម្នាក់ក្នុងទិសដៅពី លិច មកកើត ក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកទ្វារថយន្តមួយគ្រឿងនោះចំទ្វារខាងក្រោយខាងស្ដាំរថយន្តបណ្ដាលអោយជនរងគ្រោះរងរបួសបែកក្បាលធ្ងន់ធ្ងររីឯម៉ូតូវិញខូចខាតផ្នែកខាងមុខទាំងស្រុង.

បើតាមប្រភពព័តមានពីម្ចាស់រថយន្តខាងលើបានបញ្ជាក់ថាមុនពេលកើតហេតុរូបគាត់មានគ្នាបីនាក់បានជិះរថយន្តខាងលើនោះបំណងចូលក្នុងក្លឹបខាងលើនោះ លុះមកដល់ក្លឹបខាងលើនោះពេលរថយន្តរបស់គាត់រៀបនិងបត់ចូលគាត់បានឃើញម៉ូតូ រងគ្រោះខាងលើបើកយ៉ាងលឿនទោះជារូបគាត់ខំវៃភ្លើងហ្វាសសុំផ្លូវយ៉ាងណាក៍ដោយនិងបើកភ្លើងសុីញ៉ូថែមទៀតផងតែនៅតែម៉ូតូខាងលើមិនព្រមបន្ថយល្បឿនសោះនោះឡើយហើយពេលនោះម្ចាស់រថយន្តក៍ព្យាយាមជាន់បន្ថែមល្បឿនរថយន្តអោយផុតម៉ូតូខាងលើនោះដែរតែមិនផុតក៍ត្រូវម៉ូតូខាងលើបុកបណ្ដាលអោយរងរបួសខ្លួនឯងធ្ងន់ធ្ងរនោះតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនរស្មីដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រដោយសារតែសភាពរបស់ជនរងគ្រោះធ្ងន់ធ្ងរពេករីឯរថយន្តនិងម៉ូតូត្រូវបានខាងសមត្ថកិច្ចចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងនិងបញ្ជូនរថយន្តនិងម៉ូតូព្រមទាំងម្ចាស់រថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំការដោះស្រាយនៅពេលក្រោយ ៕

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More