Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការ 3ករណីផ្សេងគ្នា(បើកសង្វៀនជល់មាន់+ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន) VIDEO

ភ្នំពេញ៖ ជនសង្ស័យ ០៧ នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញពាក់ព័ន្ធ និងករណីបើកបនល្បែងស៊ីសង (ជល់មាន់) ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី៤ កុម្ភះ ឆ្នាំ២០១៧។សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះ មាន០៧នាក់ ករណីទី១ បើកបនល្បែងស៊ីសង (ជល់មាន់) ចំនួន ម្នាក់

ទី២ ពាក់ព័ន្ធជួញដូរគ្រឿងញៀនចំនួន ម្នាក់  និងទី៣ ករណីប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈនិងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

គួររំលឹកថាដើមឆ្នាំ២០១៧នេះកម្លាំងនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបគ្រឿងញៀនទាំងយប់ទាំងថ្ងៃតែម្តងក្រោមការដឹក នាំ របស់លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អអិការខណ្ឌបើគិតពីថ្ងៃ០១មករា២០១៧មកឃាត់ខ្លួនអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនប្រមាណ២០០នាក់មកហើយដោយមានបញ្ជូនទៅព្រៃសនិងមណ្ឌល់កែប្រែផងដែលក្នុងនោះក៍មានបណ្តាលប៉ុស្តិ៍ក៍បានចុះផ្សព្វផ្សាយតាមមូលដ្ឋានរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនក្មួយប្រើប្រាស់គ្រឿងញៀនអោយមកសហការណ៍នាំយកទៅដាក់មណ្ឌល កែរប្រែនិងក្រសួងសង្គមកិច្ចជាង៥០នាក់ផងដែល។

https://www.facebook.com/tnn.com.kh/videos/720152648161260/

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More