ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង ស្វាយរៀង
ខេត្តកំពង់ចាម៖ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង ស្វាយរៀង។
ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាន
នាយកដ្ឋានបុល្គិកតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ លោកវរៈសេនីយ៍ជាប្រតិភូអមដំណេីរលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម លោកមេបញ្ជាការ
រងកងរាជអាវុធហត្ថខេត្តកំពង់ចាម លោក លោកស្រីស្នងការរង លោកអនុប្រធានកណ្តាលគ្រប់ផែន
លោកនាយ នាយរងការិយាល័យ លោកអធិការក្រុងស្រុកទាំង១០ លោក លោកស្រីនាយ នាយរងផ្នែក
សមាសភាពចូលរួមចំនួន២៥៤នាក់ ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ បែន រ័ត្នស្នងការនគរបាលខេត្តបានឡើងអាន របាយការណ៍ស្វាគមន៍ អំពីសភាពការណ៍ និងស្នាដៃនា ពេលកន្លងមក។
លោកឧត្តមសេនីយ៍ទោ ហ៑ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិបានឡេីង អានព្រះរាជក្រិត្យ អនុក្រិត្យនិងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចតែងតាំងតំ
ណែង និងបំពាក់ឋានន្តរសក្កិដល់មន្រ្តីនគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចះ ខេត្តព្រៃវែង ខេត្តស្វាយ រៀង សរុបចំនួន ២០រូបក្នុងនោះបំពាក់ឋានន្តរសក្កិចំនួន១៩រូបនិងប្រកាសផ្ទេរ ភារកិច្ចតែង តាំងជាស្នងការ រង០១រូប។
-ខេត្តកំពង់ចាម ០៥ រូប
-ខេត្តក្រចះ ០៧ រូប
-ខេត្តត្បូងឃ្មុំ ០១ រូប
-ខេត្តព្រៃវែង ០១ រូប
-ខេត្តស្វាយរៀង ០៥ រូប
ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលបាលជាតិ មានប្រសាសន៍ថាការបំពាក់
ឋានន្តរសក្តិនេះគឺជានាយនគរបាលជាន់ខ្ពស់ហេីយសក្តិនេះជាសិទ្ធិជាអំណាចហេីយយេីងមិនត្រូវយកសិទ្ធិអំណាចនេះទៅកៀបសង្កត់បងប្អូនប្រជាពលរដ្ឋនោះទេសំខាន់គឺយេីងត្រូវបំរេីសេវា ការពាររក្សាសន្តិសុខជូន
ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លេីនគរបាលជាតិព្រោះយេីងជាមន្ត្រីនគរបាលយុត្តិធម៌សំរាប់អនុវត្តន៍ច្បាប់ហេីយធ្វេីការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ៕
}