បង្ក្រាប និងចាប់ខ្លួនមេជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ នៅលើទឹកដីខេត្តព្រះវិហារដកហូតថ្នាំញៀនប្រមាណ១គីឡូក្រាម
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប និងចាប់ខ្លួនមេជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ នៅលើទឹកដីខេត្តព្រះវិហារ ដោយដកហូតថ្នាំញៀនប្រមាណ១គីឡូក្រាមផងដែរ។
ប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំង គ្រឿង ញៀន និងលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ព្រមទាំងមានការសម្របសម្រួល ពី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារលោក លី លន់។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» ដែលដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបនិងចាប់ខ្លួនមេក្លោង គ្រឿង ញៀន ជនជាតិឡាវខាងលើនេះ បានប្រាប់អង្គភាព នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះថា សម្រាប់ ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ បានធ្វើងឡើងនៅចំណុចមុខវត្តកំពង់ស្រឡៅ ភូមិ-ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងរបស់លោកបានចាប់ជនល្មើសម្នាក់ឈ្មោះ ប៊ុន មន ( BOUN MONE )ភេទប្រុស ជនជាតិឡាវ អាយុ៥២ឆ្នាំ ទីលំនៅស្រុកមឿងស៊ីង ខេត្តណាំថា ប្រទេសឡាវ ព្រមទាំងដកហូតថ្នាំ ញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន២គីឡូក្រាម។
បើតាមលោក យិន បញ្ញារិទ្ធ សម្រាប់ប្រតិបត្តិការនេះ ជនល្មើសម្នាក់ទៀតដែលជាបក្ខពួក បានលោតចូល ទន្លេ តែត្រូវខាងភាគីឡាវចាប់បានផងដែរ។ នាយការិយាល័យ «ក៩» បានបញ្ជាក់ថា «ក្រោយពីមានបទបញ្ជា ពីថ្នាក់ លើរួចមក យើងបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដល់ខេត្តព្រះវិហារ ហើយឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះតែម្តង។