បុរសចំណាស់ម្នាក់ផឹកថ្នាំពុលសម្លាប់ទាំងមិនដឹងមូលហេតុនៅស្រុកកោះធំ
ខេត្តកណ្តាល៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង១៤នឹង៣០នាទីនៅចំណុច
ប្រភពបានអោយដឹងថាកន្លងមកជនរងគ្រោះ អុឹម ស្រុិនតែងតែផឹកស្រាជាប្រចាំមានពេលខ្លះរហូតវង្វេងបាត់បង់ ស្មារតីបាត់ការចងចាំក៍មាន លុះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង១៤នឹង៣០នាទីក្រោយពីជនរង គ្រោះផឹកស្រាស្រវឹងរួចក៍ឡេីងសំរាកនៅលេីផ្ទះរបស់ខ្លួន ដោយពុំមានអ្នកណានៅផ្ទះឡេីយ លុះនៅវេលាម៉ោង ១៥ នឹង៣០នាទីថ្ងៃ ដ៍ដែលកូនជនរងគ្រោះ មកដល់ផ្ទះឃេីញឪពុកដេកបែកពពុះមាត់ ហេីយធុមក្លិនថ្នាំពុល ក៍នាំ បងប្អូនយកឪពុកដោយដឹកតាមទូកយកទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម តែដោយគ្រូពេទ្យជួយ សង្រោ្គះមិនបានក៍ស្លាប់បាត់បង់ជីវិត រួចយកសាកសពឪពុកមកផ្ទះវិញ ទេីប រាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីបានទទួលពត៏មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួសារសព ដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះ ពិតជាផឹកថ្នាំ ពុល ធ្វេីអត្តឃាតដោយខ្លួនឯង ប្រាកដមែនពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណីផ្សេងទ្បើយ ។
ក្រោយការពិនិត្យរួចសមត្ថកិច្ចបានអនុញ្ញាតិប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ។ ដោយ ៖ ម៉ែន ឌី
} else {