មន្ត្រីក្រសួងការពារជាតិម្នាក់ត្រូវគេចាក់សម្លាប់ពេលកំពុងដើរលើដងផ្លូវ(video)

 

ភ្នំពេញ៖ បើតាមការឆ្លើយឆ្លងពីភ្នាក់ងារបណ្តាញព័ត៌មានTNN លោកខេង ប៊ុនធឿន បានអោយដឹងថានៅព្រឹកនេះ ស្រ្តីម្នាក់ដែលត្រូវបានគេស្គាល់ថាជាមន្ត្រីយោធានៅក្រសួងការពារជាតិ ត្រូវជនមិនស្គាល់មុខ យកកាំបិតចុង
ស្រួចចាក់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំនុចផ្លូវលេខ២១៩ កែង១៦៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ស្រ្តីរងគ្រោះដែលត្រូវគេចាក់សម្លាប់ខាងលើឈ្មោះ លី ដាវី អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ បានធ្វើដំណើរដើរលើដងផ្លូវលេខ២១៩ តែម្នាក់ឯង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានបុរសមាឌធំ អាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងមកដល់ក៏ដកកាំបិតមុខស្រួចចាក់ ទៅលើស្ត្រីរងគ្រោះ ពីក្រោយបណ្តាលអោយដួលស្លាប់មួយរំពេច ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ករណីចាក់សម្លាប់ស្រ្តីខាងលើនេះសមត្ថកិច្ចសង្ស័យថាជាករណីគំនុំ ដែលមកដល់ពេលនេះ កំពុងស្រាវជ្រាវរកមុខជនសង្ស័យ ចាប់មកផ្តន្ទាទោសតាមច្បាប់។ដោយ៖ខេងប៊ុនធឿន

IMG-20160621-WA0123IMG-20160621-WA0121if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More