ខេត្តបាត់ដំបង២ឃុំនិង៨ភូមិ២១៤ខ្នងផ្ទះត្រូវបានខូចខាតដោយខ្យល់កន្ត្រាក់ 

បាត់ដំបង ៖ ភ្លៀង១មេនិងលាយឡំខ្យល់កន្ត្រាត់ធ្វើអោយខូចខាតផ្ទះសម្បែងប្រជាពរដ្ឋជាច្រើនខ្នង នៅវេលាម៉ោង 8.40នាទីថ្ងៃទី20 ខែមិថុនាឆ្នាំ2016មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងនិងមានលាយដោយខ្យល់ កន្ត្រាក់ផងដែរនោះ បណ្ដាលឲ្យមានការប៉ះពាល់ដល់ផ្ទះសម្បែង ប៉ើងដំបូល និង ដួលរលំផ្ទះប្រជាពលរដ្ឋអស់ ចំនួន២ឃុំ និងមាន៨ភូមិ ដែលស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងនោះមាន ភូមិសំរោងនិងភូមិក្រសាំងនិងភូមិអង់ព្រមទាំងភូមិថ្មី និងភូមិជ្រោយម្ទេស,ភូមិគោកត្រប់ក្នុងឃុំតាម៉ឺន,ភូមិគោកក្ដួចឃុំតាពូងសរុបចំនួនផ្ទះ២១៤ខ្នង ឃុំតាម៉ឺនចំនួន២១២ខ្នងឃុំតាពូងចំនួន២ខ្នង(ខូចខាតទាំងស្រុងចំនួន៦២ខ្នងប៉ើងដំបូល១៥២ ខ្នងខូចខាត៥០% ។អាជ្ញាធរក្នុងមូលដ្ឋានបានចុះដល់គ្រប់កន្លែងកើតដើម្បីធ្វើការត្រួតពិនិត្យគ្រប់ស្ថានភាពដែលបានកើតឡើងកាលពីយប់វេលាម៉ោង៨.៣០នាទីក្នុងថ្ងៃទី២០ មិថុនា ២០១៦និងរៀបចំសំណំឯកសាដើម្បីបញ្ជូនទៅកាន់ថ្នាក់លើដើម្បីសុំជំនួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបគ្រោះភ័យជាគ្រោះធម៍ជាតិដែលបានកើតឡើងជាយថាហេតុទោះជាយ៉ាងណាក៍រាជរដ្ឋាភិបាលលោកមិនទុកឲ្យបងប្អូនរងទុក្ខវេតនាដោយគ្មានអ្នកមើលថែនោះឡើយ៕ ដោយ៖ ឈុន សុភ័ក្រ

0acae9eb-87ad-4c6e-a1bf-ea4075d71982 7e324918-e196-405e-bdc3-a4cec601928e 38ceca77-7acc-49ba-b02b-80b35dc06abb b82e0676-7ac0-4e72-9fa2-0c76b9a73e59 ce3dfc5f-3f65-468d-86ed-7f8e57f083e9 edb2fc08-b466-47e5-a121-46c0e21c3ae6 f37dfef1-b444-4cad-9cc2-619ef363ccfad.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More