កម្លាំងមន្ទីយុត្តិធម៌ ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន

ស្វាយរៀង៖ នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន ០១លើក ដោយឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់។

កម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថាជនសង្ស័យទាំងនោះមានឈ្មោះ ៖
០១. អ៊ិត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំមាន មុខរបរ បើកបររថយន្តសង្រ្គោះ មន្ទីរពេទ្យបង្អៃកជីភូ រស់នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយានស្រុកកំពង់រោទី ខេត្តស្វាយរៀង ។
០២. វី ភា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ បកប្រែភាសាចិន នៅរោងចក្រGIFA ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង
រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
០៣. អ៊ុក ស៊ីនួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
០៤. ទេព ទិត្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។
០៥. ឈុន សុខ ស៊ីភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាពៅ សង្កាតបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

កម្លាំងបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
១. ម្សៅក្រាមរឹងពណ៌សថ្លា ចំនួន ០៦ កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៦ក្រាម
២. ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៌ សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។

13450207_514544875404993_2191603297941716857_n 13466316_514544878738326_6959518782910528523_n

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More