សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ខេត្តបាត់ដំបង៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការនគរបាលស្រុកភ្នំព្រឹក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនិងករណីគ្រឿងញៀន កាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ មិថុនាឆ្នាំ២០១៦ ស្ថិតនៅ ភូមិ អូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
ជនសង្ស័យដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះមានឈ្មោះ សួន វី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបាន ដកហូត គ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញាWY ចំនួន ៣៤គ្រាប់ បំពងសម្រាប់ដាក់ថ្នាំញៀនមួយចំនួន និង ថង់ប្លាស្ទិចកឹបមាត់ ពណ៌ខៀវ ចំនួន ០១. ។
បច្ចុប្បន្នស្ត្រីខាងលើពាកលព័ន្ធនិងករណីនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធី៕
if (document.currentScript) {