ក្រុមយកដាវគំរាមប្លន់យកទ្រព្យសម្បត្តិ​ ត្រូវសមត្ថកិច្ចខណ្ឌឬស្សី​ កែវអូស​ ក​ ចូលមន្ទីរឃុំឃាំង

 

ភ្នំពេញ៖ បុរស២នាក់ដែលបានប្រើដាវគំរាមប្លន់យកទូរស័ព្ទ និងលុយពីប្រជាពលរដ្ឋនោះពេលនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគំរាមយកលុយ និងទូរស័ព្ទគេឯង កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចផ្លូវរថភ្លើង ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

 

បើតាមការអោយដឹងពីលោក ម៉ៅ ចាន់ថុន នាយរងព្រហ្មទណ្ឌថា នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយពីរូបគេត្រូវបានជនសង្ស័យចំនួន២នាក់់ បានគំរាមប្លន់យកលុយ និងទូរស័ព្ទ តាំងតែថ្ងៃទី២០មកម្លេះ ហើយថាបើហ៊ានប្តឹងនគរបាល ចាំមើលនឹងដឹងគ្នាហើយ។  ក្រោយពីបានកំណត់មុខសញ្ញារួចមក សមត្ថកិច្ចបានឈានទៅរកការឃាត់ខ្លួនជនល្មើសបានជាបន្តបន្ទាប់តែម្តងក្នុងថ្ងៃតែមួយ។

 

លោក ណយ ច័ន្ទណារ័ត្ន មន្ទ្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានអោយបណ្តាញព័ត៌មានTNN យើងដឹងដែរថា ជនសង្ស័យដែលបានប្រើដាវគំរាមអាយុជីវិតគេយកទ្រព្យសម្បតិ្តនោះ ទី១ឈ្មោះ ដាំ បូរី ហៅ អារី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ គង់ វាសនា ភេទប្រុសអាយុ៣០ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។  ចំណែកជនរងគ្រោះឈ្មោះ អូន សុភក្តិ ភេទប្រុសអាយុ១៨ឆ្នាំ  មុខរបរជាអ្នកលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

 

បច្ចុប្បន្ន ជនទាំង២នាក់នោះ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ។

IMG-20160621-WA0201 IMG-20160621-WA0200 IMG-20160621-WA0199 IMG-20160621-WA0174

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More