ពលរដ្ឋចាស់ជរាគ្មានទីពឹងមានជីវភាពជួបការលំបាក ចំនួន៥គ្រួសារ ទទួលបានការយកចិត្តទុក្ខដាក់ ចុះសួរសុខទុក្ខដល់លំនៅដ្ឋានពី លោក ឌី រ័ត្នខេមរុណ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ លោក ឌី រត្ន័ខេមរុណអភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានដឹកនាំ សមាជិក សមាជិកា អនុសាខាខណ្ឌនិង សង្កាត់ បាននាំយកអំណោយមនុស្សធម៏របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះចែកដល់ខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹងដែលមានជីវភាពជួបការលំបាក ចំនួន៥គ្រួសារ ក្នុងនោះដែល យោធាពិការ ចំនួន០១គ្រួសារ ស្ត្រីឆ្លងមេរោគអេដស៍ និង ជំងឺអេដស៍ ចំនួន១គ្រួសារ រួមទាំងគ្រួសារមានជំងឺរាុំរ៉ៃ ចាស់ជរាគ្មានទីពឹងចំនួន០៣គ្រួសារ ក្នុង ក្រុម ៤, ៥ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

ក្នុងអំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវចែកជូនរួមមាន អង្ករ១បាវ/៣០គីឡូ , មីយេីង ១កេះ , ទឹកត្រី១យួរ , ទឹកសុីអុីវ១យួរ , ត្រីខ ១យួរ , ស្កស ១គីឡូ , ឃីត១កញ្ចប់( ក្រម៉ា . មុង .ភួយ ) ទឹកដោះគោ ២កំប៉ុង រួមទាំងថវិការបស់អនុសាខា ៤០០០០រៀល និង ថវិការបស់ លោក ស្រី ឃុន បុប្ផា ស្មៀន សង្កាត់បឹងទំពន់ចំនួន ១គ្រួសារ២០០០០រៀល សរុប ក្នុងគ្រួសារទទួលបានថវិកាចំនួន៦០០០០រៀលផងដែល ។

 

image image image image image image image image image imagevar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More