ឯកឧត្តម វេង សាខុន បានចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង PADEE និងគម្រោង CAVAC និងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ និងសហគមន៍កសិកម្ម

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទបានចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង PADEE និងគម្រោង CAVAC និងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ និងសហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចូលរួមក្នុងដំណើរពិនិត្យវឌ្ឍនភាពនោះរួមមាន ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួង ថ្នាក់ដឹកនាំអង្គភាពជំនាញក្រសួង និងថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរកសិកម្មខេត្តតាកែវ។
តាមការសូមបញ្ជាក់របស់ឯកឧត្តម វេង សាខុន៖(១) គម្រោង PADEE គឺជាគម្រោងដែលបានផ្តល់ហិរញ្ញ ប្បទានដោយ មូលនិធិពិភពលោកសម្រាប់ការអភិវឌ្ឍកសិកម្ម និងស្បៀងអាហារនិងកសិកម្មពិភពលោក ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅជនបទតាមរយៈបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលរបស់គ្រួសារកសិករ ដែលស្ថិតនៅក្នុងខេត្តគោលដៅចំនួន៥ (ខេត្តកណ្តាល តាកែវ ព្រៃវែង ស្វាយរៀង និងកំពត) ។ (២) គម្រោង CAVACគឺជាគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា ដែលផ្តល់គាំទ្រហិរញ្ញប្បទានឥសំណងដោយរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងធ្វើការ អភិវឌ្ឍការគ្រប់គ្រងទឹក ការអភិវឌ្ឍធុរៈកិច្ចនៅជនបទ ការផ្សព្វផ្សាយកសិកម្ម ការស្រាវជ្រាវកសិកម្ម និង ការគាំទ្រនយោបាយកសិកម្ម ស្ថិតនៅក្នងខេត្តកំពត តាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្ត កំពង់ធំ ។
ក្រោយពីបានធ្វើការពិភាក្សាជាមួយកសិករបង្គោលរួចមក ខ្ញុំពិតជាមានការភ្ញាក់ផ្អើលនិងបានវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងទាំងពីរ ដែលបានធ្វើអោយជីវភាពរបស់ប្រជាកសិករមានភាព ប្រសើរឡើង (ទទួលបានប្រាក់ចំណូលពីមួយពាន់ដល់មួយម៉ឺនដុល្លារក្នុងមួយខែចំពោះកសិករគំរូ) តាម រយៈការផលិតបន្លែនិងស្រូវបានច្រើនដងក្នុងមួយឆ្នាំលើផ្ទៃដីតូច និងការចិញ្ចឹមសត្វ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់ពង្រីកការដាំដុះបន្លែ ជា ច្រើនប្រភេទបន្ថែមទៀត អោយបានកាន់តែច្រើន និងពង្រីកការចិញ្ចឹមសត្វផងដែរ ដើម្បីចូលរួមចំណែក កាត់បន្ថយការនាំចូលពីបណ្តាប្រទេសជិតខាង។ ទន្ទឹមនឹងបានពិនិត្យឃើញពីវឌ្ឍនៈភាពនៃការរីកចម្រើននេះឯកឧត្តម វេង សាខុន បានសំណូមពរទៅ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយអន្តរាគមន៍ទៅអគ្គិសនីកម្ពុជានៅថ្នាក់ ខេត្តអោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការប្រើប្រាស់ភ្លើងអគ្គិសនីក្នុងការបូមទឹកស្រោចស្រពក្នុងសហគមន៍កសិកម្ម អោយស្ថិតក្នុងតម្លៃ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ ដើម្បីជួយកាត់ បន្ថយតម្លៃដើមនៃការផលិតផលកសិកម្ម ដែលអាចឈានទៅ ដល់ការជំរុញលើកទឹកចិត្ត ប្រជាកសិករ បង្កើនការផលិត និងមានលទ្ធភាពធ្វើការប្រគួតប្រជែងផលិតផលកសិកម្ម ជាមួយបណ្តាប្រទេសជិត ខាងយើង ។

image image image image image image image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More