សាលាខណ្ឌពោធិ៍សែនជ័យរៀបចំពិធីឡេីងអ្នកតាតុង ដេីម្បីសុំសេចក្តីសប្បាយ
ភ្នំពេញ៖ ពិធីបុណ្យឡើងអ្នកតាតុង នារសៀលថ្ងៃទី ៥រោច ខែជេស្ឋ ឆ្នាំវក អជ្ឋសក័ព.ស២៥៦០ ត្រូវនឹងថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីសុំសេចក្តីសុខសប្បាយ ចំរុងចំរើន សិរីសួស្តីដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខណ្ឌពោធិ៍សែនជ័យយើង ក៏ដូចជារាជធានីភ្នំពេញទាំងមូល។ ពិធីបុណ្យនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំក្រោមការផ្តួចផ្តើមឡើងពីឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការគាំទ្រពីមន្ត្រីរាជការក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយក្នុងខណ្ឌពោធិ៍សែនជ័យ។ ចំណែកកម្មវិធីព្រឹកស្អែកត្រូវនឹងថ្ងៃសៅរ៍ ២៥ ខែឆ្នាំដដែល នឹងមានពិីរាប់បាត្រព្រះសង្ឃចំនួន ២៩អង្គ ជាកិច្ចបង្ហើយបុណ្យ៕